រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលថ្ងៃនេះបានប្រកាសថា ចំនួនអ្នកជាសះស្បើយកូវីដ-១៩ មានដល់ទៅ១៤នាក់ ខណអ្នកឆ្លងគ្មាននៅថ្ងៃនេះ ។ នេះបើយោងតាម ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។
នេះជាដំណឹងល្អទៀតហើយនៅកម្ពុជា ដែល២ថ្ងៃជាប់គ្នា មិនមានអ្នកឆ្លងថ្មី តែទោះជាយ៉ាងណា ក្រសួងនៅតែបន្តអំពាវនាវ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ត្បិតតែមានអ្នកឆ្លងតិចក៏ដោយ សូមកុំប្រហែសឲ្យសោះ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថាកម្ពុជាយើងមានអ្នកឆ្លងក្នុងតំបន់ហើយ ដែលជាករណីឆ្លងពីខាងក្រៅ បន្តមនុស្សខាងក្នុង និងមនុស្សខាងក្នុង បន្តឆ្លងខាងក្នុងទៀត(សូមប្រយ័ត្ន) ឯកឧត្តមបានបង្ហើបថា ប្រសិនបើកម្ពុជា មានមនុស្សស្លាប់ដោយសារវីរុសនេះមែន គឺមិនអនុញ្ញាតិឲ្យធ្វើបុណ្យជុំសាច់ញាតិឡើយ ត្រូវកប់ចោលភ្លាមៗ ដូចបណ្តាប្រទេសដទៃ ។
អ្នកជាសះស្បើយមានចំនួន ៩១នាក់ហើយ និងអ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣១នាក់ ដែលសរុបចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់ដដែល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ