ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ឃើញ​ទូ ATM ដក​លុយ​បាន​លុយ តែ​នេះ​ប្រែប្រួល​ព្រោះ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

វៀតណាម ​៖ ខណៈ​ប្រទេស​វៀតណាម​កំពុង​តែ​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាមួយនឹង​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ ១៩ ស្ថានភាព​មួយ​ចំនួន​បាន​ប្រែប្រួល តួយ៉ាង​រឿង​ថ្មី​មួយទៀត​បាន​នឹង​កំពុង​កើត​មាន​នោះ​គឺ​រឿង​ទូ​ម៉ាស៊ីន ATM បែក​លែង​ចេញ​លុយ តែ​បែរជា​ចុច​ចេញ​ជា​អង្ករ​ទៅ​វិញ ។…

វៀតណាម ​៖ ខណៈ​ប្រទេស​វៀតណាម​កំពុង​តែ​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាមួយនឹង​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ ១៩ ស្ថានភាព​មួយ​ចំនួន​បាន​ប្រែប្រួល តួយ៉ាង​រឿង​ថ្មី​មួយទៀត​បាន​នឹង​កំពុង​កើត​មាន​នោះ​គឺ​រឿង​ទូ​ម៉ាស៊ីន ATM បែក​លែង​ចេញ​លុយ តែ​បែរជា​ចុច​ចេញ​ជា​អង្ករ​ទៅ​វិញ ។

ដោយសារ​តែ​ប្រទេស​វៀតណាម​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​និង​បិទ​ប្រទេស​ទាំងមូល​ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ត្រូវ​នៅ​ក្នុងផ្ទះ​នោះ រដ្ឋាភិបាល​វៀតណាម​ដោយ​ឃើញ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រឈម​មុខ​នឹង​ជីវភាព​ខ្វះខាត​នោះ បាន​បង្កើត​ប្រែក្លាយ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា ទូ ATM ចុច​យក​អង្ករ​វិញ ។

សហគ្រិន​ជនជាតិ​វៀតណាម​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​បង្កើត​ម៉ាស៊ីន​ចែកចាយ​ស្វ័យប្រវត្ដិ ដើរ ២៤​ម៉ោង​ពេញ​មួ​យស​ប្តា​ហ៍ ដោយ​ផ្តល់​ជូន​អង្ករ​ដោយ​ឥត​គិតថ្លៃ​ដល់​មនុស្ស​ដែល​គ្មាន​ការងារ​ធ្វើ​ចំ ដែល​ក្នុង​ពលរដ្ឋ​ម្នាក់​ចុច​យក​ម្តង​បាន ១,៥ គីឡូក្រាម ។

ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា​មាន​ករណី​ចំនួន ២៦២ នៃ Covid-១៩ ហើយ​មិន​មាន​អ្នក​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​ទេ​ប៉ុន្តែ​ជា​លទ្ធផល​នៃ​កម្មវិធី​ឃ្លាតឆ្ងាយ​សង្គម​រយៈពេល ១៥ ថ្ងៃ​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៣១ ខែមីនា​អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ​ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​។

លោក Hoang Tuan Anh ជា​អ្នកជំនួញ​ម្នាក់​ដែល​មានគំនិត​ផ្តួចផ្តើម​គំនិត​នេះ​បាន​បរិច្ចាគ​ប្រដាប់ប្រដារ​ទ្វារ​ឆ្លា​តទៅ​កាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​មុន​ពេល​បង្វែរ​ជំនាញ​បច្ចេកទេស​របស់​គាត់​មក​ចែកចាយ​អាហារ​និង​អង្ករ​វិញ ។ ទូ ATM ចុច​ចេញ​អង្ករ​នេះ​គឺ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ធំ ៗ ផ្សេង​ទៀត​ដូច​ជា​ហាណូយ ហ៊ូ​និង ដា​ណាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ