ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមរដ្ឋ​ញូ​វ​យ៉​កមួយ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ លើស​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត ជិត​១៩​ម៉ឺន​នាក់

4 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ ការ​កើនឡើង នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ យ៉ាង​ឆាប់រហ័ស នៅ​ថ្ងៃអាទិត្យ​ទី​១២ មេ​សា​នេះ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ មេ​សា ម៉ោង​នៅ​កម្ពុជា…

ញូ​វ​យ៉​ក ៖ ការ​កើនឡើង នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ យ៉ាង​ឆាប់រហ័ស នៅ​ថ្ងៃអាទិត្យ​ទី​១២ មេ​សា​នេះ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ មេ​សា ម៉ោង​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ ញូ​វ​យ៉​ក រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​រដ្ឋ​ដទៃ​ទៀត នៅ​សហរដ្ឋអាមេរិក នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប នៅ​ទូ​ទាំង​រដ្ឋ​ញូ​វ​យ៉​ក ១៨៨.៦៩៤ ករណី និង​មាន​អ្នក​ស្លាប់ ៩,៣៨៥​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​កាសែត​អា​មេ​រិ​ក The New York Times ។

ហើយ​ចំនួន​អ្នក​ឆ្លងសរុប១៨៨.៦៩៤ ករណី នៅ​ត្រឹមតែរដ្ឋ ញូ​វ​យ៉​កមួយ គឺ​លើស​ប្រទេស​អេ​ស្ប៉ា​ញសរុបចំនួន ១៦៦,៨៣១ ករណី ទៅ​ទៀត ។

កាលពី​ថ្ងៃអាទិត្យ លោក​អភិបាល​រដ្ឋ អេ​ន​ឌ្រូ កូ​ម៉ូ បានអោយ​ដឹង​ថា មនុស្ស ៧៥៨​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ ក្នុង​រដ្ឋ​កើនឡើង​ដល់ ៩,៣៨៥ នាក់ ។ មនុស្ស​ចំនួន ៨.២៣៦ នាក់​ថ្មី​ទៀត បាន​ធ្វើតេស្ត​រក​ឃើញ​វីរុស​នេះ ដែល​ចំនួន​សរុប​ទូ​ទាំង​រដ្ឋ កើន​ដល់ ១៨៨.៦៩៤ ករណី ។

ចំណែក ឯ​មន្ត្រី​សុខាភិបាល អេ​ស្ប៉ា​ញ វិញបាន​និយាយ​ថា មាន​ករណី​ថ្មី​ចំនួន ៤.១៦៧ ករណី និង​មាន​អ្នក​ស្លាប់ ៦១៩ នាក់ ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក ។

ចំនួន​អ្នក​ស្លាប់​ដោយសារ កូ​វី​ដ​-១៩ នៅ​អេ​ស្បា​ញ សរុប​ ១៧,២០៩​នាក់​ហើយ និង​ចំនួន​អ្នក ដែល​ឆ្លងមាន ១៦៦,៨៣១ ករណី និង​មនុស្ស​ជាង ៦ម៉ឺន​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ។

អេ​ស្ប៉ា​ញ នៅ​តែ​ជា​ប្រទេស មាន​ចំនួន​អ្នក​ឆ្លង​វីរុស​ច្រើន​ជាងគេ លំដាប់​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ឈរ​នៅ​លេខ​១ កំពូល​តារាង ។ នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ចំនួន​សរុប អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​គេ​រាយការណ៍ មាន​ចំនួន​ជាង ៥៦០,០០០ ករណី និង​ស្លាប់​យ៉ាង​ហោច​ណាស់ ២២,០០០ នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ