ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​របស់​អី​ត្រូវ​បាត់

9 ឆ្នាំ មុន

ប្តី​ប្រពន្ធ​ចំណាស់​មួយគូ​ពេល​ឡើង​គ្រែ​រៀប​ដេក​ស្រាប់តែ​យាយ​នឹកឃើញ​និយាយ ៈ
-​ឧបមា​ថា ថ្ងៃ​ណាមួយ​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ធ្វើ​ឱ្យ​យើង​ទាំង​ពីរ​នាក់​ត្រូវ​បង្ខំចិត្ត​ចែកផ្លូវ​គ្នា​នោះ​…
-​តើ​យ៉ាងម៉េច?
-​គឺ​តុ​ធំ​ហូប​បាយ​រាល់​ថ្ងៃជា​ចំណែក​របស់ខ្ញុំ​។

-​អើ យក​ចុះ​!
-​ទូ​ខោអាវ​ក៏​អុ​ី​ចឹ​ង​ដែរ​។
-​មានអី​, យក​ទៀត​ចុះ​។
-​ចំណែក​ម៉ាស៊ីនដេរ និង​នាឡិកាប៉ោល​លើ​ជញ្ជាំង សុទ្ធ​របស់​ដែល​ខ្ញុំ​ចេញ​លុយ​ទិញ ពេល​បងអត់​ការងារ​ធ្វើ​រាប់​ឆ្នាំ​…​បង​នឹកឃើញ​ទេ?
-​ខ្ញុំ​មាន​ទៅ​ថា​អី​។
-​នៅ​ទៀត​, គ្រឿង​សា​ឡុ​ង​ជា​របស់​កេរ​ឪពុក​ខ្ញុំ​ចែក​ឱ្យ​ពេល​យើង​រៀប​ការ អ​ញ្ចឹ​ង​វា​ក៏​ត្រូវ​បាន​មក​ខ្ញុំ​ដែរ ។
-​តាម​សប្បាយ​!
-​ចំណែក​…
-​យាយ​ទើបតែ​និយាយ​ដល់​ត្រឹមនេះ តា​ស្រមុក​ដេក​លក់​បាត់​។ ពាក់កណ្តាល​អធ្រាត្រ​ស្រាប់តែ​មាន​ស្នូរ​រុក​រើ​ស្រាល​ៗ នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ​។ យាយ​ម្នីម្នា​ងើបឡើង​អង្រួន​តា ៈ
-​បង​…​ក្រោក​…​ដូច​ជា​មាន​ចោរ​ចូល​ផ្ទះ​។
លោកតា​ឆ្លើយ​ទាំង​សំឡេង​ងងុយដេក ៈ
-​ចោរ​យក​អី​យក​ទៅ​…​ខ្ញុំ​អត់​មាន​របស់​អី​ផង បាន​អី​ត្រូវ​បាត់ ៕