ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា អុឹង ប៊ុ​ន​ហ៊ូ​វ ឧបត្ថម្ភ​ទឹក​ពិសា​ធម្ម​ជាតិ ប្រូ​វី​ដា ៣.០០០​កេស ជូន​ឯក​ឧត្តម ស សុខា ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី ១៣ ខែមេសា ឆ្នាំ ២០២០ នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ លោក​ឧកញ៉ា…

នៅ​ថ្ងៃ​ទី ១៣ ខែមេសា ឆ្នាំ ២០២០ នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ លោក​ឧកញ៉ា អុឹង ប៊ុ​ន​ហ៊ូ​វ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ដូនពេញ (​ខេ​ម​បូ​ឌា​) គ្រុប (Daun Penh (Cambodia) Group) និង​លោក​ជំទាវ បាន​នាំ​យក​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា ចំនួន ៣.០០០ កេស ប្រគល់​ជូន ឯកឧត្តម ស សុខា រដ្ឋ​លេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ជំទាវ ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ជំងឺ​កូ​វី​ដ ១៩ ។

ឯកឧត្តម ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា និង​លោក​ជំទាវ ជា​សប្បុរសជន​ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដោយ​ទឹកចិត្ត​ជ្រះថ្លា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​ជាស​ត្រូវ​ឥត​ស្រមោល​នៃ​មនុស្សជាតិ ។

ប្រូ​វី​ដា ជា​ទឹក​ពិសា​ធម្មជាតិ​ទី ១ នៅ​កម្ពុជា មាន​ប្រភព​ចេញពី​ព្រៃ​ត្រូពិច​ធម្មជាតិ​នា​ជួរ​ភ្នំ​ខេត្ត​កំពត សម្បូរ​ទៅ​ដោយសារ​ធាតុ​រ៉ែ​ច្រើន​ប្រភេទ​ដូច​ជា​៖ កាល់ស្យូម សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ស៊ុ​ល​ផាត នី​ទ្រី​ត​សម្រាប់ សុខភាព​អ្នក និង​ក្រុម​គ្រួសារ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ