ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តអប់រំដល់​ប្រជា​ពលរដ្ឋ​ដែល​ចង់ចាកចេញពីខេត្ត​មួយទៅ​ខេត្ត​មួយ​ទៀត​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ជាមួយ​ស្ថានភាព​ភ្លៀងរលឹម​​នា​​រសៀល​ថ្ងៃ​ទី​១៣ មេ​សា​ ឆ្នាំ២០២០​ នេះ ​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ស្រុក​ដឹកនាំ​ដោយ​លោក​ម៉ាង​ ស៊ី​ណេ​ត​ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ នៅ​បន្តសកម្មភាព​អប់រំ​ណែនាំ​ដល់​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​បន្ត​ចង់​ចាក​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ…

​ខេត្តព្រះសីហនុ ៖ ជាមួយ​ស្ថានភាព​ភ្លៀងរលឹម​​នា​​រសៀល​ថ្ងៃ​ទី​១៣ មេ​សា​ ឆ្នាំ២០២០​ នេះ ​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ស្រុក​ដឹកនាំ​ដោយ​លោក​ម៉ាង​ ស៊ី​ណេ​ត​ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ នៅ​បន្តសកម្មភាព​អប់រំ​ណែនាំ​ដល់​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​បន្ត​ចង់​ចាក​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ​តាម​ចំណុច​គោលដៅ​ផ្លូវជាតិ​លេខ៣ ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ​និង​ខេត្តកំពត ។​

​ជាមួយ​គ្នា​នោះ លោក​អភិបាលរង​ខេត្តក្នុង​នាម​ក្រុមការងារ និង​កងកំលាំង​ប្រចាំការ​អនុវត្ត​បទបញ្ជា​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ដាក់​កំហិត​លេ​ី​ការ​ធ្វេ​ី​ដំណេ​ី​រ ក្នុង​គោលបំណង​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​គោលដៅ​ផ្លូវជាតិ​លេខ​៣ ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត ​សូម​​ថ្លែងអំណរគុណ​ដល់​ លោក​ឧត្តម​សេនី​យ៏​ត្រី ហេង ប៊ុ​នទី, លោក​ឧក​ញ៉ា​ តាន់ តាត់, ​លោក​ឧក​ញ៉ា​ ទៀ វិចិត្រ និងលោក គិត ប៊ុ​ន
ដែល​បាន​​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគ បរិភោគ​ដល់​​ក្រុម​គោលដៅ​​ខាងលើ​ និង​សូម​ជូនពរ​​មាន​សុខភាព​ល្អ ​ទទួល​ជោគជ័យ​គ្រប់​ភារកិច្ច​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ