ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​បរិច្ចាគ​លុយ​ហើយ លោក Bill Gates ជួយ​អ្វី​ទៀត​ដើម្បី​ទប់ទល់​កូ​វី​ដ​១៩​?

3 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Financial Times សហ​ស្ថាបនិក Microsoft គឺ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)…

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Financial Times សហ​ស្ថាបនិក Microsoft គឺ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​និយាយ​ថា​ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ជា​ហេតុការណ៍​ដែល​ធំ​ជាងគេ​ក្នុង​ជីវិត​របស់​មនុស្ស​មួយ​ចំនួន ។ លោក​បាន​ព្រមាន​ទៀត​ថា​ការ​ផ្ទុះ​នូវ​ជម្ងឺ​ក្នុង​ទ្រង់ទ្រាយ​នេះ​អាច​នឹង​កើត​មាន​ឡើង​រៀង​រាល់ ២០​ឆ្នាំ​ម្តង ។

កាលពី​ខែ​មិ​នា លោក​បាន​ប្រកាស​លើ LinkedIn របស់​លោក​ថា​លោក​នឹង​ចាក​ចេញពី​ក្រុម​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Microsoft និង Berkshire Hathaway ដើម្បី​មាន​ពេល​ច្រើន​ជាង​មុន​ក្នុង​ការ​តាមដាន​អាជីវកម្ម​ដែល​មាន​គោលបំណង​សប្បុរសធម៌ និង​ផ្តោត​ស្មារតី​របស់​លោក​លើ​ការ​ដោះស្រាយ​បញ្ហា​សុខភាព និង​ការ​អភិវឌ្ឍន៍​ជុំវិញ​ពិភពលោក ។

លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​យ៉ាង​ក្បោះក្បាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ពី​ផល​ប៉ះពាល់​ប្រសិនបើ​មានការ​ផ្ទុះ​វីរុស​ជុំវិញ​ពិភពលោក​ដូច​កូ​វី​ដ ១៩ នេះ ។ កាលពី​ឆ្នាំ ២០១៥ លោក​បាន​ចែករំលែក​លើ​កម្មវិធី TED Talk ថា ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួច​សម្រាប់​ការ​ផ្ទុះ​ជម្ងឺ​បន្ទាប់​ទេ ។ នៅ​ឆ្នាំ ២០១៧ លោក​បាន​និយាយ​សា​ជា​ថ្មី​ក្នុង​អត្ថបទ​មួយ​ដែល​បាន​ផ្សាយ​លើ Business Insider និង​ថែម​ទាំង​អះអាង​ថា​ការ​គម្រាមកំហែង​ដែល​បង្ក​ពី​ការ​ផ្ទុះ​ជម្ងឺ​នឹង​ស្មើគ្នា​ជ​ឫ​មួយ​ប​ម្រឺ​ប​ម្រួ​ល​បរិយាកាស និង​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ ។

នៅ​ដើមខែ​កុម្ភៈ មូលនិធិ​សប្ប​រុស​ធម៌​របស់​លោក​បាន​សន្យា​ថា​នឹង​បរិច្ចាគ ១០០​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ជម្ងឺ​នេះ ប៉ុន្តែ​មួយ​ផ្នែក​ធំ​គឺ​ទុក​សម្រាប់​ការ​បង្កើត​វ៉ាក់សាំង ។ នៅ​ខែ​មិ​នា មូលនិធិ​ខាងលើ​បាន​សហការ​ជាមួយ Wellcome និង Mastercard និង​សន្យា​ថា​នឹង​បរិច្ចាគ​រួម​គ្នា ១២៥​លាន​ដុល្លារ​ដើម្បី​ព​ន្លឿ​ន​វិធី​ព្យាបាល ។

មូលនិធិ​នេះ​ក៏​បាន​ផ្តល់​ថវិកា​ដល់​គម្រោង​មួយ​ដែល​ផលិត​តេស្ត​សម្រាប់​មនុស្ស​ពិនិត្យ​ខ្លួនឯង​នៅផ្ទះ​ផង​ដែរ ។ នៅ​ខែកុម្ភៈ លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) បាន​និយាយ​ថា​លោក ហ្គេ​ត​ស៍ ជាទី​ប្រឹក្សា​វិទ្យាសាស្ត្រ​របស់​លោក និង​បាន​បន្ថែម​ថា​លោក ហ្គេ​ត​ស៍ ផ្តោត​សំខាន់​លើ​ការ​រក​ដំណោះស្រាយ​រយៈពេល​វែង ។

ប៉ុន្តែ​យោង​ទៅ​តាម​អ្នក​សារព័ត៌មាន អៀ​ម៉ុ​ន បា​រេ​ត (Eamon Barett) ដែល​មក​ពី Fortune បាន​ឲ្យ​ដឹង​កាលពី​ខែកុម្ភៈ​ដែរ​ថា ថវិកា​ដែល​ត្រូវ​បាន​បរិច្ចាគ​ដោយ​លោក​ហ្ឯេ​ត​ស៍ និង​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) របស់ Alibaba ប្រហែលជា​មិន​ធ្លាក់​ក្នុង​ដៃ​មនុស្ស​ដែល​ត្រូវការ​វា​ទេ ។

ផ្ទុយ​មក​វិ​គ លុយ​ទាំងនោះ​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​អង្គការ​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​ចិន​ក្នុង​ប្រទេស​ចិន​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ