ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អាយុ​៧៥​ឆ្នាំ ចេញ​វី​ដេ​អូ​ហាត់ប្រាណ​ក្នុងផ្ទះ​ឱ្យ​ប្រជាជន​មើល​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

អ៊ូ​ហ្គ​ង់​ដា ៖ នៅ​ពេល​ដែល​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ខិតខំ ដើម្បី​រក្សា​ប្រជាជន​ឱ្យ​នៅ​ក្នុងផ្ទះ ក្នុង​គោលបំណង​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ លោក​ប្រធានាធិបតី អ៊ូ​ហ្គ​ង់​ដា គឺ​លោក Yoweri Museveni…

អ៊ូ​ហ្គ​ង់​ដា ៖ នៅ​ពេល​ដែល​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ខិតខំ ដើម្បី​រក្សា​ប្រជាជន​ឱ្យ​នៅ​ក្នុងផ្ទះ ក្នុង​គោលបំណង​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ លោក​ប្រធានាធិបតី អ៊ូ​ហ្គ​ង់​ដា គឺ​លោក Yoweri Museveni កំពុង​ព្យាយាម​ធ្វើ​អ្វីមួយ ដែល​ប្លែក​ពី​ប្រធានាធិបតី​ផ្សេង​ៗ​ទៀត​។

ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ប្រទេស​អ៊ូ​ហ្គ​ង់​ដា ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​ក្នុងអំឡុង​ពេល​នៃ​ការ​បិទ​ប្រទេស ដោយ​មេដឹកនាំ​វ័យ​៧៥​ឆ្នាំ​រូប​នេះ បាន​បញ្ចេញ​វី​ដេ​អូ​ហាត់ប្រាណ​នៅផ្ទះ​របស់​គាត់​។

រហូត​មក​ដល់​ពេល​នេះ មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៥៣​ករណី​នៅ​ក្នុង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា នេះ​បើ​យោង​តាម​តួលេខ​ដែល​មក​ពី​សាកលវិទ្យាល័យ Johns Hopkins និង​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​។

កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី Museveni បាន​បង្ហោះ​សារ​លើ Twitter ដើម្បី​ប្រាប់​ប្រជា​ជន​កុំ​ឱ្យទៅ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ ហើយ​សរសេរ​ថា​៖ «​ប្រសិនបើ​អ្នក​ចង់​ហាត់ប្រាណ អ្នក​ក៏​អាច​ហាត់​នៅ​ក្នុងផ្ទះ​បាន​ដែរ​»​។

នៅ​ក្នុង​វី​ដេ​អូ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Museveni ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ដើរ​ដោយ​ជើង​ទទេរ នៅ​ជុំវិញ​ការិយាល័យ​របស់​គាត់​។

អ៊ូ​ហ្គ​ង់​ដា បាន​ចេញ​សេចក្តីណែនាំ​របស់​ប្រធានាធិបតី​ជា​ច្រើន ដែល​មាន​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​វីរុស​នេះ រួម​ទាំង​បំរាម​គោចរ​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣១ ខែមីនា​។

នៅ​ថ្ងៃ​ទី​១៨ ខែមីនា សាលារៀន​ត្រូវ​បាន​បិទ ហើយ​ការ​ជួបជុំ​សាធារណៈ​សន្និសីទ និង​ការ​អធិ​ស្ឋាន​រួម​ត្រូវ​បាន​ហាមឃាត់​។ វិធានការ​ចាក់សោរ​បន្ថែម​ទៀត បាន​ដាក់​កម្រិត​លើ​ការ​ដឹក​ជញ្ជូន ហើយ​សេវាកម្ម​ដែល​មិន​ចាំបាច់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​បិទ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖
Cnn ប្រភព​វីដេអូ ៖ HealthAlert.COVID-19 (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=Jz3BsKeArCU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ