ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ឲ្យ​សមត្ថកិច្ចធ្វើ​​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ពលរដ្ឋ ខណៈ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិតដោយ​កូ​វី​ដ​-១៩​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើការ​ណែនាំ​ឲ្យ​សមត្ថកិច្ច​ត្រូវ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​មិន​ចាំ​ដាក់ទោស​ទណ្ឌ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើការ​ណែនាំ​ឲ្យ​សមត្ថកិច្ច​ត្រូវ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​មិន​ចាំ​ដាក់ទោស​ទណ្ឌ​នោះ​ទេ ហើយ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ទេ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ដ​ជូន​ស្នងការដ្ឋាន​គ​របាល​ខេត្ត និង​ប្រគល់​សម្ភារ​មួយ​ចំនួន ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​អរគុណ​ទៅ​ដល់​សមត្ថកិច្ច​ចំណុះ​ក្រសួងមហាផ្ទៃ ដែល​ចូលរួម​គាំទ្រ​គោលការណ៍ និង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​។ ព្រមទាំង​អរគុណ មន្ដ្រី​ក្រសួងមហាផ្ទៃ​ទាំងអស់​ដែល​បាន​កាត់​ប្រាក់ខែ​ផ្ទាល់ខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ។

សម្ដេច​បាន​បញ្ជាក់​ថា ៖ «​មក​ដល់​ពេល​នេះ​ជំងឺ​នេះ មិន​ទាន់​ស្រាកស្រាន្ដ នៅ​លើ​សកលលោក​យើង​នេះ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មានការ​កើនឡើង​យ៉ាងច្រើន ហើយ​អ្នក​ស្លាប់​ក៏​មាន​កើនឡើង ។ ដោយឡែក​សម្រាប់​កម្ពុជា​របស់​យើង​មក​ទល់​ពេល​នេះ មាន​១២២ ហើយ​បានជា​សះ ស្បើយ​៧៧ នៅ​ក្នុង​ពេទ្យ​៤៥ ប៉ុន្ដែ​មិន​មាន​អ្នក​ស្លាប់​ទេ​» ។

សម្ដេច​បាន​បន្ដ​ថា ដូច្នេះ​មាន​ន័យ​ថា ការ​យកចិត្ត​ដាក់​របស់​មន្ដ្រី ក្រសួងសុខាភិបាល​ក៏​ដូច ជា​ប្រជាពលរដ្ឋ​គ្រប់​រូប​ធ្វើ​ឲ្យ​ជំងឺ​កូ​វី​ដ​-១៩ មិន​អាច​យកឈ្នះ​បាន ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច សង្ឃឹមថា នា​ពេល​ខាង​មុខ​នេះ នឹង​ទទួល​បាន​លទ្ធផល​ល្អ​កាន់តែ​ប្រសើរ ក្នុង​ករណី​ដែល​ភាគី​ពាក់​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​នៅ​ជំងឺ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ