ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ធ្លាប់​​មានប្រវត្តិ​បោះបង់​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​ឆ្នាំ​១៩៤០ ដោយមូលហេតុមួយ​

4 ឆ្នាំ មុន

ដូច​បានដឹង​ស្រាប់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​វិបត្តិ​ពិភពលោក ជុំវិញ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ។ បើ​ទោះជា​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ក៏​ពិតមែន ប៉ុន្តែ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC)…

ដូច​បានដឹង​ស្រាប់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​វិបត្តិ​ពិភពលោក ជុំវិញ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ។

បើ​ទោះជា​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ក៏​ពិតមែន ប៉ុន្តែ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) រួម​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ប្រទេស​ជប៉ុន (JOC) បាន​ព្រមព្រៀង​គ្នា​ហៅ​ព្រឹត្តិការណ៍​នេះ​ថា អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដដែល ។

យោង​តាម​គេហទំព័រ History បានឱ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ សម្រាប់​ប្រទេស​ជប៉ុន ដែល​ជួប​រឿង​ជូរ​ចត់​ជាមួយ​ព្រឹត្តិការណ៍​ខាងលើ​នេះ ។

ជាក់ស្តែង ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ និង​រងា​ឆ្នាំ ១៩៤០ ទាំង​ពីរ​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ក្នុង​ចក្រភព​ជប៉ុន​ពី​ថ្ងៃ​ទី ២១ ខែ កញ្ញា ដល់​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ១៩៤០ ដែល​ជា​ប្រទេស​អាស៊ី​ដំបូង​គេ ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ប៉ុន្តែ​ជប៉ុន​បាន​បោះបង់​សិទ្ធិ​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៣៧ នៅ​ពេល​ដែល​ពួក​គេ​ធ្វើសង្គ្រាម​តទល់​ជាមួយ​ប្រទេស​ចិន ។

វា​ត្រូវ​បាន​សម្រេច​លើក​ទៅ​ធ្វើ​នៅ​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់​ជំនួស​វិញ ដោយ​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ដល់​ថ្ងៃ​ទី ៤ ខែ សីហា ឆ្នាំ ១៩៤០ ។ ប៉ុន្តែ​ជា​អកុសល​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​លុប​ចោល​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ ១៩៣៩ បន្ទាប់​ពី​មានការ​លុកលុយ​យ៉ាង​ខ្លាំង​របស់​កងទ័ព​មេដឹកនាំ​ផ្តាច់​ការ ហ៊ី​ត្លែរ លើ​ប្រទេស​ប៉ូ​ឡូញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ