ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ព្រមាន​ការ​បាត់​បង់ជីវិត​ដោយសារ​កូ​វី​ដ​១៩ បើសិន​មិន​គោរព​ការ​ណែនាំ រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ពី​ការ​បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បើសិនជា​ពលរដ្ឋ​មានការ​ធ្វេសប្រហែស​មិន​ស្តាប់​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួងសុខាភិបាល ។…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ពី​ការ​បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បើសិនជា​ពលរដ្ឋ​មានការ​ធ្វេសប្រហែស​មិន​ស្តាប់​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួងសុខាភិបាល ។

លោក​ម៉​ម ប៊ុ​ន​ហេង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង យ៉ាង​ដូច្នេះ​ថា ៖«​ផ្លូវ​មួយ​ដែល​ទៅ​នោះ គឺ​ការ​មិន​គោរព​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ឬ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​យើង​អាច​ឈាន​ទៅ​រក​ហា​និ​ភ៏​យ​ខ្ពស់ គឺ​ការ​បាត់បង់​សុភមង្គល ការ​រីក​រាលដាល​នៃ​ជំងឺ​ក្នុង​ខ្លួន នៅ​ក្នុង​គ្រួសារ ក៏​ដូច​ជា សហគមន៍​របស់​យើង ហើយ​នៅ​ទី​បញ្ចប់ បើ​រីក​រាលដាល​ច្រើន គឺ​អាច​មាន​បងប្អូន​ទទួលមរណភាព ។ នេះ​ជា​ចំណុច​ដែល​យើង​ធ្វើ​យ៉ាងម៉េច​ទប់ស្កាត់​កុំ​ឲ្យ​រីក​រាល​ធំ​នៅ​ក្នុង​សហគមន៍​» ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ការងារ​ក្នុង​ការ​ទប់ស្កាត់​បន្ថែម​ទៀត បើ​មិន​ដូច្នេះ គឺ​អាច​មានការ​ស្លាប់​មនុស្ស​នៅ​ក្នុង​សហគមន៍​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ កាលណា អ្នក​ឆ្លង​ច្រើន​ហួសហើយ ការ​គ្រប់គ្រង​តាម​ផ្នែក​វិ​ជ្ជ​សាស្ត្រ​ក៏​ពិបាក​ដែរ ។ ដូច្នេះ​ពេល​ចូល​ឆ្នាំ​ថ្មី នេះ​យើង​មិន​គួរ​និយាយ​ពី​សេចក្តីស្លាប់​ទេ យើង​និយាយ​ពី​សេចក្តីសុខ​សុភមង្គល ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​ដែល​អាច​ឈាន​ដល់​ការ​រីក​រាលដាល​ខ្ពស់ បើសិន​ប្រជាពលរដ្ឋ​ម្នាក់​ៗ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់​ដោយ​ខ្លួនឯង​ផ្ទាល់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ