អតីតអ្នកចាំទីក្រុម Chelsea និងជាក្រុមជម្រើសជាតិអង់គ្លេស ទទួលមរណភាពហើយ
4 ឆ្នាំ មុន
អតីតអ្នកចាំទីក្រុមតោខៀវ Chelsea និងក្រុមជម្រើសជាតិអង់គ្លេសលោក Peter Bonetti បានទទួលមរណភាពកាលពីម្សិលមិញក្នុងវ័យ ៧៨ឆ្នាំ បន្ទាប់ពីតស៊ូទៅនឹងជំងឺប្រចាំកាយអស់ជាច្រើនឆ្នាំ ។លោក Peter…
អតីតអ្នកចាំទីក្រុមតោខៀវ Chelsea និងក្រុមជម្រើសជាតិអង់គ្លេសលោក Peter Bonetti បានទទួលមរណភាពកាលពីម្សិលមិញក្នុងវ័យ ៧៨ឆ្នាំ បន្ទាប់ពីតស៊ូទៅនឹងជំងឺប្រចាំកាយអស់ជាច្រើនឆ្នាំ ។ លោក Peter Bonetti ត្រូវបានក្លិប Chelsea ពណ៌នាថាជា «កំពូលអ្នកចាំទីនាទសវត្សឆ្នាំ ១៩៦០ និង ១៩៧០» និងជាកីឡាករឆ្នើមម្នាក់ដែលមិនអាចប្រកែកបានរបស់ពួកគេ ។
លោកក៏ជាផ្នែកមួយនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដែលឈ្នះជើងឯក World Cup 1966 ប៉ុន្តែមិនត្រូវបានដាក់ឱ្យលេងពេញការប្រកួតនោះទេ ។
លោកបានបង្ហាញខ្លួនចំនួន ៧២២ប្រកួតសម្រាប់ក្រុមតោខៀវ Chelsea និងបានឈ្នះពានរង្វាន់ជាច្រើនក្នុងនោះរួមទាំង FA Cup និង League Cup ផងដែរ ។
ថ្នាក់ដឹកនាំក្លិប Chelsea បានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំង ដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ៕ (ដកស្រង់ចេញពី Daily Express)
ចែករំលែកព័តមាននេះ