ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹកសំពីងសំពោងបិទបាំង​សុទ្ធតែទំនិញ​ល្មើស​​​ច្បាប់ ធ្យូងនិង​ឈើប្រណីត ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ ចុះ​បង្ក្រាប​រថយន្ត​ដឹក​ធ្យួ​ង​ចំនួន​៨​គ្រឿង​ដែល​ក្រុម​ឈ្មួញ​បម្រុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេសវៀតណាម​ ​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ មេ​សា នៅ​ចំណុច​ខាងលិច​ច្រក​ទ្វា​រព្រំដែន​ទ្វេភាគី​បុស្ស​មន​ ចម្ងាយ​២០០​ម៉ែត្រ​​ក្នុង​​ភូមិ​បុស្ស​មន ឃុំ​បុស្ស​មន​…

ខេត្តស្វាយរៀង​ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ ចុះ​បង្ក្រាប​រថយន្ត​ដឹក​ធ្យួ​ង​ចំនួន​៨​គ្រឿង​ដែល​ក្រុម​ឈ្មួញ​បម្រុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេសវៀតណាម​ ​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ មេ​សា នៅ​ចំណុច​ខាងលិច​ច្រក​ទ្វា​រព្រំដែន​ទ្វេភាគី​បុស្ស​មន​ ចម្ងាយ​២០០​ម៉ែត្រ​​ក្នុង​​ភូមិ​បុស្ស​មន ឃុំ​បុស្ស​មន​ ស្រុក​រំដួល ។

​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ​មេ​សា​​​ មាន​​រថយន្ត​ចំនួន​៨​គ្រឿង​ (​ធំ​​​៥​គ្រឿង​)​ បាន​ដឹក​ធ្យួ​ង​មក​តាម​ផ្លូវជាតិ​លេខ​៣១៣​ រួច​ចុះ​ឆ្ពោះទៅ​ច្រក​ទ្វា​រ​ព្រំដែន​ទ្វេភាគី​បុស្ស​មន​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណា​ម ​តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស្ស​មន​ ឃុំ​បុស្ស​មន ។​

ដោយ​មាន​មេការ​អ្នក​រត់​ផ្លូវ​ទៅ​ទំនាក់ទំនង​សមត្ថកិច្ច​ប៉ុ​ស្តិ៍ច្រក​ទ្រវា​ព្រំដែន​សុំ​ដឹក​ចេញ ​ក៏​ប៉ុន្តែ​លោក​មេ​ប៉ុ​ស្ត៍​មិន​អនុញ្ញាត​ឆ្លង​ដែន​ នៅ​ពេល​យប់​គ្មាន​ច្បាប់​អនុញ្ញាត ​ក៏​ឱ្យ​ត្រឡប់​ក្រោយ​វិញ ។ ​ប្រភព​បន្ត​ទៀត​ថា ក៏​ប៉ុន្តែ​ក្រុម​ឈ្មួញ​មិន​បាន​ថយក្រោយ​ទេ​ គឺ​ឈប់​នៅ​តាម​ផ្លូវថ្នល់​ក្នុងភូមិ​ជិត​ច្រក​ទ្វា​ព្រំដែន​ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៣​ មេ​សា ​ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះ​ល្បាត​ឃើញ​ក៏ ​ឃាត់​សាកសួរ​និង​បញ្ជូន​មក​កាន់​ទី​ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ទាក់ទិន​ករណី​នេះ​ដែរ ​លោក​ឧត្តមសេនីយ៍ត្រី​សែ ​វុ​ទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឃាត់​រថយន្ត​ដឹក​ធ្យូង​ចំនួន​​៨​គ្រឿង​ដែល​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ​។​

លោក​សែ​ វុ​ទ្ធី បាន​បញ្ជាក់​ថា ចំពោះ​ធ្យូង​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​បាន ​តែ​នៅ​ក្នុងស្រុក​ក្នុង​ទ្រង់ទ្រាយ​បន្តិចបន្តួច​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​នេះ​ឈ្មួញ​ដឹក​ក្នុង​ទ្រង់ទ្រាយ​ធំ​ ហើយ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ទៀត​ទើប​បង្ក្រាប ​។

ហើយ​ធ្យូង​នេះ​ផលិត​ពី​ឈើ​មិនមែន​ធ្យូង​សុ​ប្ប​និមិត្ត​ទេ ដូច្នេះ​ ការ​ដុត​ធ្យូងឈើ ​គឺជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ធម្មជាតិ​ធ្ងន់ធ្ងរ​ ។ ​លោក​បន្ត​ថា​ នៅ​ពេល​មន្ត្រី​ជំនាញ​សាកសួរ​រួច​និង​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​រីឯ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ​មាន​បង្កប់​ឈើប្រណីត​​ក្នុង​ធ្យូង​ ដោយ​រថយន្ត​ដឹក​ធ្យូង​មក​ពី​ខេត្ត​ត្បូង ឃ្មុំ​ ដូច្នេះ​រង់ចាំ​មើល​សមត្ថកិច្ច​ធ្វើការ​ឆេ​ក​ពិនិត្យ​មើល​ជា​ក្រោយ​៕​

អត្ថបទសរសេរ ដោយ