ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​ប្រទេស​សមាជិក​អាស៊ាន​៩​ផ្សេង​​ទៀត ​រួម​គ្នា​​វាយប្រហារ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​បងប្អូន​ខ្មែរ​មួយ​តូច​ចំនួន​ហាក់​មិន​ភ័យ​ព្រួយ​នឹង​ការ​រាតត្បាត​កូ​វី​ដ​-១៩ ដោយ​បន្ត​ធ្វើការ​ជួបជុំ​ផឹកស៊ី​ដែល​ជា​កាយវិការ​បង្ក​ហានិភ័យ​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច​នោះ យើង​ក្រឡេក​មើល​បុរស​សង្ហា​កម្ពុ​ជាមួយ​រូប បាន​ពួតដៃ​ជាមួយ​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា នៅ​ប្រជាជាតិ​អាស៊ាន និង​លើ​ពិភពលោក​ទាំងមូល…

រាជធានី​ភ្នំពេញ​៖ ខណៈ​បងប្អូន​ខ្មែរ​មួយ​តូច​ចំនួន​ហាក់​មិន​ភ័យ​ព្រួយ​នឹង​ការ​រាតត្បាត​កូ​វី​ដ​-១៩ ដោយ​បន្ត​ធ្វើការ​ជួបជុំ​ផឹកស៊ី​ដែល​ជា​កាយវិការ​បង្ក​ហានិភ័យ​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច​នោះ យើង​ក្រឡេក​មើល​បុរស​សង្ហា​កម្ពុ​ជាមួយ​រូប បាន​ពួតដៃ​ជាមួយ​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា នៅ​ប្រជាជាតិ​អាស៊ាន និង​លើ​ពិភពលោក​ទាំងមូល ។

https://www.facebook.com/HeyAseanCommunity/videos/2818085141573981/

បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា « WE ARE UNITY» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរថា «​យើង​រួម​រួម​» ជា​បទ​ចម្រៀង​រួម​គ្នា​របស់​អាស៊ាន​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វី​ដ ១៩ ដោយ​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា វៀតណាម មី​យ៉ា​ន់​ម៉ា ម៉ា​ឡេ​ស៊ី ប្រុយ​ណេ ឡាវ សិង្ហ​បូ​រី ថៃ ហ្វី​លី​ពី​ន ជាដើម បាន​កាន់​បដា ជម្រុញ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​នីមួយ«​គួរតែ​នៅផ្ទះ​ដើម្បី​សុវត្ថិភាព​»ជៀស​ផុត​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ ដែល​វីរុស​ឆ្លង​មួយ​នេះ​កំពុង​រាតត្បាត​ពេញ​ពិភពលោក​និង​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន ដែល​ក្នុង​នោះ​មនុស្ស​ជាង ១.៨ លាន​នាក់​ជុំវិញ​ពិភពលោក បាន​ឆ្លង​វីរុស​មួយ​នេះ សម្លាប់​មនុស្ស ១១៤២៧០ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ប្រមាណ​ជា ៤២៧៨០៦ នាក់ ។

ប្រាកដ​ណាស់​តាម​រយៈ​បទ​ចម្រៀង​នេះ គឺ​មនុស្ស​ម្នាក់​ៗ ប្រជាជាតិ​នីមួយ​ៗ​គឺ​មាន​ក្តី​ស្រ​ម៉ៃ តែ​រឿង​មួយ​ប្រាកដ​នោះ​គឺ​មនុស្ស​ទាំងអស់​មិន​ថា​នៅ​អាស៊ាន អឺរ៉ុប និង​អា​មេ​រិ​ក ឬ​ទ្វីប​ណា​នោះ​ទេ គឺ​សុទ្ធតែ​មាន​ព្រះ​អាទិត្យ​និង​សមុទ្រ​តែ​មួយ​រួម​គ្នា ដូច្នេះ​យើង​ចូលរួម​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វី​ដ ១៩ ។

តោះ​ស្តាប់​បទ​ចម្រៀង​ទាំងអស់​គ្នា ថា​វា​មាន​អត្ថន័យ​យ៉ាងណា​ខ្លះ?

អត្ថបទសរសេរ ដោយ