ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរសរបស់ Liverpool ម្នាក់​ត្រូវ​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ ​​បន្ទាប់ពី​រកឃើញ​វិជ្ជមាន​វីរុស COVID-19

3 ឆ្នាំ មុន

វីរបុរស​របស់​ក្រុម​ហង្ស​ក្រហម Liverpool និង​ធ្លាប់​ជា​គ្រូបង្វឹក​ក្រុម​នេះ​លោក Kenny Dalglish ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ហើយ​កាលពី​ម្សិលមិញ បន្ទាប់​ពី​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស COVID-19 ។ លោក…

វីរបុរស​របស់​ក្រុម​ហង្ស​ក្រហម Liverpool និង​ធ្លាប់​ជា​គ្រូបង្វឹក​ក្រុម​នេះ​លោក Kenny Dalglish ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ហើយ​កាលពី​ម្សិលមិញ បន្ទាប់​ពី​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស COVID-19 ។

លោក Kenny Dalglish ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ ៦៩​ឆ្នាំ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​របស់​លោក​ជា​ធម្មតា មុន​ពេល​គ្រូពេទ្យ​សម្រេច​ធ្វើតេស្ត​ចំពោះ​វីរុស COVID-19 ហើយ​លទ្ធផល​ត្រឡប់​មក​វិញ​គឺ​វិជ្ជមាន ទោះបី​លោក​មិន​បាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ក៏​ដោយ ។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើស​ជា​ស្កុ​ត​ឡែនរូ​ប​នេះ បច្ចុប្បន្ន​កំពុង​បន្ត​សម្រាក​ព្យាបាល ដោយ​ដាក់ខ្លួន​ដាច់​ដោយឡែក​ពី​គេ​នៅផ្ទះ ។

លោក​បាន​មាន​ប្រសាសន៍​ថា «​សូម​អរគុណ​ចំពោះ​ការ​ជូនពរ​ទាំងអស់​របស់​អ្នក​ក្នុង​រយៈពេល​ពីរ បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​ក្រុម​គ្រួសារ បន្ទាប់​ពី​ទទួល​បានការ​មើលថែ​ទាំ​ដ៏​អស្ចារ្យ​ពី NHS ដែល​សំខាន់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជាង​ពេល​ណា​ៗ​ទាំងអស់​» ។

«Marina និង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិក​ពេទ្យ ដែល​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ និង​អ្នក​ដែល​បន្ត​សម្រាក​ព្យាបាល​រាប់​មិន​អស់​នៅ​ទូ​ទាំង​ប្រទេស​អំឡុង​ពេល​ដ៏​លំបាក​នេះ​» ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ