ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តសម្លាញ់​របស់​លោក Donald Trump ទទួលមរណភាព​ហើយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃអាទិត្យ លោក Stanley Chera ដែល​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​លេចធ្លោ​នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក និង​ជា​ម្ចាស់​ជំនួយ​មក​ពី​សាធារណរដ្ឋ​ដែល​បាន​បង្កើត​ក្រុមហ៊ុន Crown Acquisitions…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃអាទិត្យ លោក Stanley Chera ដែល​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​លេចធ្លោ​នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក និង​ជា​ម្ចាស់​ជំនួយ​មក​ពី​សាធារណរដ្ឋ​ដែល​បាន​បង្កើត​ក្រុមហ៊ុន Crown Acquisitions បាន​ទទួលមរណភាព​ដោយសារ​ផលវិបាក​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​វ័យ​៧០​ឆ្នាំ​។ គាត់​ក៏​ជា​មិត្តសម្លាញ់​របស់​លោក​ប្រធានាធិបតី Donald Trump ផង​ដែរ​។

ព័ត៌មាន​នេះ ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​អ្នកកាសែត Yashar Ali​។ ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ​២០១៩ លោក Chera បាន​បរិច្ចាគ​ថវិកា​សរុប​ចំនួន ៤០២៨០០​ដុល្លារ​អា​មេ​រិ​ក ជូន​ដល់​លោក Donald Trump ក្នុង​អង្គភាព President Inc. និង Trump Victory ដែល​ជា​អង្គភាព​ជួយ​ដល់​ការ​ឡើង​ដល់​ធ្វើ​ប្រធានាធិបតី​របស់​លោក Trump​។ នេះ​បើ​យោង​តាម​កំណត់​ត្រា​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​សហព័ន្ធ​។

លោក Trump ធ្លាប់​បាន​និយាយ​អំពី​លោក Chera ថា​៖ «​គាត់​គឺជា​បុរស​អស្ចារ្យ​ម្នាក់ ហើយ​គាត់​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដើម​រៀង​មក​»​។

កាសែត New York Post បាន​រាយការណ៍​ពី​ការ​ចូល​មន្ទីរពេទ្យ​របស់​លោក Chera ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា​។ កាលនោះ លោក Trump ក៏​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មិត្ត​របស់​គាត់​ម្នាក់​បាន​កំពុង​តែ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ គេ​បាន​ជឿជាក់​ថា ម្នាក់​នោះ គឺជា​លោក Chera​។

សេត​វិមាន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ ទាក់ទង​នឹង​ការ​ពិពណ៌នា​របស់​លោក Trump អំពី​មិត្តភាព​របស់​គាត់​ជាមួយ​មិត្តភាព ឬ​ការ​បាត់បង់​ជីវិត​របស់​លោក Chera ទេ​។ ក្រុម​គ្រួសារ​របស់​លោក Chera មិន​បាន​ពិភាក្សា​ជា​សាធារណៈ អំពី​ចំណងមិត្តភាព​ជាមួយ​ប្រធានាធិបតី ឬ​មរណភាព​របស់​លោក​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ