ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈើ​អា​របី​ជ្រុង​រាប់​មឺ​ុ​ន​ដើម​កំពុង​លាក់​ទុក​​​ក្នុង​ចំការ​​ចេក?

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ឈើ​អារ​ប្រភេទ​លេខ​២​អារច្រៀកជា​បី​ជ្រុង​ មានរាប់​មឺ​ុ​នដើម ​ត្រូវ​បាន​បញ្ជា​ទិញ​ពី​ពលរដ្ឋ ដោយ​គ្មាន​លិខិត​ណាមួយ​បញ្ជាក់​ថា​ ស្របច្បាប់​នោះ​ឡើយ​ ។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋានសង្កាត់​ដុ​ង​ក្រឡ​បាន​បញ្ជាក់​ថា​ កាលពីមុន​ខាង​ក្រុមហ៊ុន…

ខេត្តស្ទឹងត្រែង​ ៖ ឈើ​អារ​ប្រភេទ​លេខ​២​អារច្រៀកជា​បី​ជ្រុង​ មានរាប់​មឺ​ុ​នដើម ​ត្រូវ​បាន​បញ្ជា​ទិញ​ពី​ពលរដ្ឋ ដោយ​គ្មាន​លិខិត​ណាមួយ​បញ្ជាក់​ថា​ ស្របច្បាប់​នោះ​ឡើយ​ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋានសង្កាត់​ដុ​ង​ក្រឡ​បាន​បញ្ជាក់​ថា​ កាលពីមុន​ខាង​ក្រុមហ៊ុន ​បាន​សុំ​គោល​ការ​ទៅ​ខេត្ត​សុំ​ទិញ​ជន្លង់​ប្រមាណ​ជា​៤​ពាន់​ដើម​ ដើម្បី​ចង​ទុល​ដើម​ចេក​ការពារ​នៅ​រដូវ​ខ្យល់ ​។ ​ដើម​ជន្លុងទាំងនោះ​គឺ​ក្រុមហ៊ុន​ទិញ​ពី​ប្រជាពលរដ្ឋ​មែន ហើយ​រឿង​អ្វី​ៗ​ទៀត​ បែប​មិន​មាន​គោល​ការ​ណ៍ទេ​ ។

តាម​ប្រភព​ព័ត៌មាន​ចេញពី​ក្រុមហ៊ុន ហ៊​ង អា​ញ់​ចំការ​ចេក ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូ​ស្វាយ សែន​ជ៏​យ ខេត្តស្ទឹងត្រែង ថា​ ទាក់ទិន​នឹង​ការ​បញ្ជា​ទិញ​ជន្លុង​ខាងលើ​ មាន​មេការ​ចំនួន​ពីរ​នាក់​មួយ​ឈ្មោះផល និង​ម្នាក់​ទៀត​ឈ្មោះ​ង៉ា ផ្តាច់មុខ​ទិញ​ជន្លង់​ពី​ប្រជាពលរដ្ឋ​តម្លៃ៣០០០ ​ទៅ​៣៥០០​រៀល​ក្នុង​មួយដើម​ជន្លង់ ទៅ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចំការ​ចេក​វិញ ​ក្នុង​តម្លៃ​៦៨០០រៀល​ក្នុង​មួយ​ដើម​ជន្លង់។​

រហូត​មកទល់​បច្ចុប្បន្ន​ មានការ​​ដឹក​ជញ្ជូន​ចូល​និង​ស្តុក​តាម​កន្លង​រ៉​ង​ដើម​ចេករាប់រយ​ទីតាំង​រាប់​មឺ​ុ​ន​ដើម
​ជន្លង់ ។

កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ