ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​ថា ​ថ្ងៃទី១៣ មេសា នេះ ​ករណី​​​ឆ្លង​ថ្មីច្រើន​ជាង​ថ្ងៃ​ផ្សេង​ៗ​

4 ឆ្នាំ មុន

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន ​បាន​ប្រកាស​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ចំនួន១០៨​ករណីនៅ​ព្រឹក​ថ្ងៃទី១៣ មេសា ​នេះ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​មួយ​​ខែ​នេះ​…

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន ​បាន​ប្រកាស​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ចំនួន១០៨​ករណីនៅ​ព្រឹក​ថ្ងៃទី១៣ មេសា ​នេះ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​មួយ​​ខែ​នេះ​ ។

ភាគច្រើន​​នៃ​ការ​ឆ្លង​ថ្មី ​ត្រូវ​បាន​នាំ​ចូល​មក​ពី​ក្រៅប្រទេសដែល​ក្នុង​នោះ៩៨​ករណី​ នៃ​អ្នក​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​ បាន​ផ្ទុក​វីរុស​នេះ គឺជា​អ្នក​មក​ពី​បរទេស​ ។ ប៉ុន្តែ​ក៏​មាន​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន១០​ករណី​ផង​ដែរ ដែល៧​ករណី​នៅ​ខេត្ត Heilongjiang និង៣​ករណី​ទៀត​ នៅ​ក្នុង​ខេត្ត Guangdong នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​។

ថ្វី​ដ្បិត​តែ​ប្រទេស​ចិន ​ជា​ចំណុចកណ្តាល​នៃ​ជំងឺ​រាតត្បាត​វីរុស​នេះ​ក្តី ប្រទេស​នេះ​ មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នូវ​ករណី​នានា​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក​។ ថ្មី​ៗ​នេះ​បាន​ចាប់ផ្តើម​ដក​ចេញ​នូវ​បទ​ប្បញ្ញត្តិ​នៃ​ការ​ចាក់​សោ​យ៉ាង​តឹង​រឹង​នៅ​ទូ​ទាំង​ប្រទេស​។ ប៉ុន្តែ​ឥឡូវនេះ​មន្ត្រី​មានការ​ព្រួយបារម្ភ​អំពី​រលក​នៃ​ការ​ឆ្លង​ទី​ពីរ ដែល​នាំ​ចូល​ប្រទេស​ចិន​ពី​បរទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​ករណី​សរុប​ដែល​បាន​រាយការណ៍​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ឥឡូវនេះ​មាន​ចំនួន ៨២១៦០​នាក់ ដែល​មាន​អ្នក​ស្លាប់​ចំនួន៣៣៤១​នាក់​៕

អត្ថបទសរសេរ ដោយ