ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៨​និង​៤៨​នាទី​យប់​នេះ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់​ហើយ

4 ឆ្នាំ មុន

តាម​សៀវភៅ​មហាសង្ក្រាន្ត​បានឱ្យ​ដឹង​ថា ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម គោ​រាគ​ទេវី ជា​បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុ​មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ លឿង លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា អង្គាបុស្ប អាភរណ…

តាម​សៀវភៅ​មហាសង្ក្រាន្ត​បានឱ្យ​ដឹង​ថា ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម គោ​រាគ​ទេវី ជា​បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុ​មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ លឿង លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា អង្គាបុស្ប អាភរណ កែវ​មុក្តា សោយ តេ​លំ គឺ​ប្រេង​ដែល​មនុស្ស​អាច​បរិភោគ​បាន ជា​អាហារ គង់​លើ​ស្តេចខ្លា ។

មហាសង្ក្រាន្ត​ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ៦​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នា​វេលា​ម៉ោង​៨ និង​៤៨ នាទី​យប់​នេះ​ដែល​ចាត់​ថា​ជា​វារ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ។

សូម​សាធុជន​ប្រុស​ស្រី​អុជ​ទៀន​ធូបនៅតាមផ្ទះរៀងៗខ្លួនដើម្បី​គោរព​ព្រះ​រតនត្រ័យ និង​រៀបចំ​គ្រឿង​សក្ការៈ​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចុះ​មក​រក្សា​មនុស្សលោក​យើង​នេះ ហើយ​ត្រូវ​ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​អបាយ​ផ្សេង​ៗ នោះ​ទេវតា​នឹង​ថែរក្សា​លោក​អ្នក​ឱ្យ​បាន​សុខ​ចម្រើន​តរៀង​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ