ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មកររោងចក្របើ​​​ឈប់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ ត្រូវ ធ្វើ​ច​ត្តា​ឡី​ស័​រ​១៤​ថ្ងៃ​ពេល​ចូល​​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ហេង សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៣​​មេសា ​នេះ​ មាន​រោងចក្រ​៩៥%បាន​បើក​ដំណើរការហើយ​កម្មករ​ទៅ​ធ្វើការ​ជា​ធម្មតា ប៉ុន្តែ​អ្នក​ដែល​ឈប់​ការងារ​ចំ​ថ្ងៃ​បុណ្យចូលឆ្នាំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​។…

រាជធានី​ភ្នំពេញ​ ៖ លោក​ហេង សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៣​​មេសា ​នេះ​ មាន​រោងចក្រ​៩៥%បាន​បើក​ដំណើរការហើយ​កម្មករ​ទៅ​ធ្វើការ​ជា​ធម្មតា ប៉ុន្តែ​អ្នក​ដែល​ឈប់​ការងារ​ចំ​ថ្ងៃ​បុណ្យចូលឆ្នាំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​។

លោក​ហេង ​សួរ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​បញ្ជាក់​ថា ​៖ «​គិត​ត្រឹម​ម៉ោង៧​ និង៣០​នាទី​ព្រឹក​នេះ រោង​ចក្រ​ទាំងអស់ ​ដែល​បាន​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍ ​បាន​បើក​ដំណើរការ​ធម្មតា ​។ បន្ថែម​ពី​នេះ នៅ​ខេត្ត ស្វាយរៀង រោងចក្រ​ដែល​បាន​ឈប់​សម្រាក កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​បើក​ដំណើរការ​វិញ​នៅ​ថ្ងៃនេះ ​។ ជា​រួម​គឺ​រោងចក្រ​លើស៩៥% បាន​ដំណើរការ រីឯ​កម្មករ​រោងចក្រ​ក៏​បាន​មក​ធ្វើការ​ធម្មតា​» ​។

អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ទៀត​ថា ​សូម​បញ្ជាក់​ថា​ កម្មករនិយោជិត​ដែល​បាន​ឈប់​ការងារ​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​នេះ នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃក្រោយ​ចូល​ឆ្នាំ ​។ កម្មករ​នោះ​នឹង​មិន​ទទួល​បាន​ប្រាក់​បៀវត្ស​ទេ ប្រសិនជា​ឈប់​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​រោងចក្រ​។

សូម​ជម្រាប​ថា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១ ៩​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ ក្រុមហ៊ុនឯកជន កម្មករនិយោជិត​ឈប់​សម្រាក​នោះ​ទេ ដោយ​សន្យា​នឹង​សង​ថ្ងៃ​ឈប់​សម្រាប់​រយៈពេល​៥​ថ្ងៃ​វិញ នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩​បាន​ចប់ ។

អត្ថបទសរសេរ ដោយ