ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកស្គាល់តិចមើល! ឪពុកចុង​មាន​វ័យ​ត្រឹម​២២​ឆ្នាំរបស់​កីឡាករ Neymar

4 ឆ្នាំ មុន

ម្ដាយ​របស់​កីឡាករ Neymar Jr ត្រូវ​បាន​រាយការណ៍​ថា កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​កំលោះ​វ័យក្មេង​ម្នាក់ បន្ទាប់​ពី​បែកបាក់​ជាមួយ​អតីត​ស្វាមី ។ ម្ដាយ​​កំពូល​តារា​ឆ្នើម​របស់​ក្លិប Paris Saint-Germain…

ម្ដាយ​របស់​កីឡាករ Neymar Jr ត្រូវ​បាន​រាយការណ៍​ថា កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​កំលោះ​វ័យក្មេង​ម្នាក់ បន្ទាប់​ពី​បែកបាក់​ជាមួយ​អតីត​ស្វាមី ។

ម្ដាយ​​កំពូល​តារា​ឆ្នើម​របស់​ក្លិប Paris Saint-Germain លោកស្រី Nadine Goncalves ដែល​មាន​វ័យ​៥២​ឆ្នាំ​បាន​ចែកផ្លូវ​គ្នា​ជាមួយ​អ​តី​ត​ស្វាមី​ គឺ​លោក Neymar Santos Sr មាន​វ័យ​៥៥​ឆ្នាំ​ កាលពី​ឆ្នាំ​២០១៦​នោះ បច្ចុប្បន្ន​កំពុង​ស្អិតរ​មួ​ត​ជាមួយ​ដៃគូ​ថ្មី ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Tiago Ramos ដែល​មាន​វ័យ​ត្រឹមតែ​២២​ឆ្នាំ​។

នោះ​មាន​ន័យ​ថា​ អនាគត​ឪពុក​ក្រោយ​របស់ Neymar មាន​អាយុ​តិច​ជាង​រូបគេ​ដល់​ទៅ​៦​ឆ្នាំ ។ បើ​ទោះបី​មាន​វ័យក្មេង​ជា​ខ្លួន​ក្តី តែ Neymar ហាក់​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​អ្នក​ម្តាយ​ខ្លួន ដោយ​ថែម​ទាំង​បាន​ជូនពរ​ថា «​សូម​ឱ្យ​ម៉ាក់​សប្បាយចិត្ត កូន​ស្រលាញ់​ម៉ាក់​» ៕ (ដកស្រង​ចេញពី RT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ