ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​បន្លែ​បុករះ​​ដើមឈើ​និង​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្រឡាប់​ផ្ងារជើង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​បន្លែ​​មួយគ្រឿង​ធ្វើដំណើរ​មក​ពី​​ក្រុង​សួង​ ខេត្តត្បូងឃ្មុំ បាន​បែក​កង់​មុខ​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​និង​បុក​រះ​ដើមឈើ​ បណ្តាល​អោយ​រង​ការ​ខូចខាត ​ចំណែក​​រថយន្ត​​បាន​ក្រឡាប់​និង​រង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៣ ​ខែមេសា​…

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​បន្លែ​​មួយគ្រឿង​ធ្វើដំណើរ​មក​ពី​​ក្រុង​សួង​ ខេត្តត្បូងឃ្មុំ បាន​បែក​កង់​មុខ​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​និង​បុក​រះ​ដើមឈើ​ បណ្តាល​អោយ​រង​ការ​ខូចខាត ​ចំណែក​​រថយន្ត​​បាន​ក្រឡាប់​និង​រង​របួសធ្ងន់​ម្នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៣ ​ខែមេសា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ​ស្ថិត​​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

រថយន្ត​ដឹកបន្លែ​មួយ​គ្រឿង​​ខាងលើ ម៉ាក​ធន់​​ដ្រា ពណ៌​ស អត់​ស្លាក​លេខ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ​។​

តាម​ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​បងប្អូន​២​នាក់​ទៀត​​ជិ​ះ​ក្នុង​រថយន្ត​មួយ​គ្រឿង​​ខាងលើ​ជា​រថយន្ត​ដឹក​បន្លែ​​ធ្វើដំណើរ​មក​ពី​​ក្រុង​​សួង ខេត្ត​ត្បូងឃ្មុំ ​ក្នុង​​គោលបំណ​ង​ដឹក​បន្លែ​យក​ទៅ​លក់​នៅ​ផ្សារ​ដើម​គ​ ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។

តាមប្រភពដដែលបានបន្ត​ថា លុះ​​ពេល​​ធ្វើ​ដំណើរ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ​ដោយសារ​តែ​រថយន្ត​បែក​កង់​ខាង​មុខ​ ទើប​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ដើម​ដូងប្រេង​ និ​ង​ដើម​សាគូ​រ៉ា​ ហើយ​រថយន្ត​នោះ​មិន​ទាន់​អស់​ល្បឿនក៏​​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ បណ្តាល​អោយ​បាក់​អស់​ជា​ច្រើន​ផ្ទាំង ​ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ជ្រុះ​បន្លែ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ និង​ធ្វើ​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បានគេ​​ដឹក​ប​ញ្ជូន​ទៅ​កាន់​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ក្បែរ​​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​​រថយន្ត​​ដឹកបន្លែ​ខាងលើ​សុំ​ចរចា​គ្នា​ជាមួយ​ខាង​ម្ចាស់​ផ្ទះ​រង​គ្រោះ ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ