ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈអាច​នឹង​ឡើងថ្លៃ​វិញ​ក្រោយ​កិច្ចព្រមព្រៀង​កាត់​បន្ថយផលិត

4 ឆ្នាំ មុន

បរទេស ​៖ កិច្ចព្រមព្រៀង​មួយ​បាន​ធ្វើ​ឡើង ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់​ពី​មាន​សន្និសីទ​វី​ដេ​អូរវាង​ប្រទេស​ផលិត​ប្រេង ដែល​បាន​ព្រមព្រៀង​គ្នា កាត់​បន្ថយ​ការ​ផលិត​ដ៏​ធំ​បំផុត​ នៅ​ក្នុង​ផលិតកម្ម​ប្រេង​ដែល​មិន​ធ្លាប់​មាន ដែល​ធ្វើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​សង្ឃឹមថា ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ពិភព​នឹង​មិន​ធ្លាក់​ចុះ​ខ្លាំង​ទៀត​នោះ​ទេ ។…

បរទេស ​៖ កិច្ចព្រមព្រៀង​មួយ​បាន​ធ្វើ​ឡើង ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់​ពី​មាន​សន្និសីទ​វី​ដេ​អូរវាង​ប្រទេស​ផលិត​ប្រេង ដែល​បាន​ព្រមព្រៀង​គ្នា កាត់​បន្ថយ​ការ​ផលិត​ដ៏​ធំ​បំផុត​ នៅ​ក្នុង​ផលិតកម្ម​ប្រេង​ដែល​មិន​ធ្លាប់​មាន ដែល​ធ្វើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​សង្ឃឹមថា ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ពិភព​នឹង​មិន​ធ្លាក់​ចុះ​ខ្លាំង​ទៀត​នោះ​ទេ ។

អង្គការ​ប្រេង​ហៅ​ថា Opec + ដែល​បង្កើត​ឡើង​ដោយ​អ្នក​ផលិត​ប្រេង​ និង​សម្ព័ន្ធមិត្ត​រួម​ទាំង​ប្រទេស​រុ​ស្ស៊ី​បាន​ប្រកាស​ផែនការ​សម្រាប់​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃ​ទី៩ ខែមេសា ប៉ុន្តែ​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​។

យ៉ាងណាមិញ អង្គការ Opec មិន​ទាន់​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ប្រទេស​នីមួយ​ៗ​បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​នេះ​ថា​ បាន​សម្រេច​យល់ព្រម​គ្នា​ហើយ ។ ព័ត៌មាន​លម្អិត​តែ​មួយ​គត់​ដែល​ត្រូវ​បាន​បញ្ជាក់​រហូត​មក​ដល់​ពេល​នេះ ​គឺថា ប្រេង​ចំនួន៩,៧ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កន្លង​នឹង​ត្រូវ​កាត់​បន្ថយ​ដោយ​ក្រុមហ៊ុន​ផលិត​ប្រេង​និង​សម្ព័ន្ធមិត្ត​ប្រេង​របស់ Opec តែ​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ណា​នោះ គឺ​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​នោះ​ទេ ។

កាលពី​ថ្ងៃ​ច័ន្ទ​នៅ​អាស៊ី​ប្រេង​បាន​ឡើងថ្លៃ​ជាង១ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ការ​ជួញដូរ​ដំបូង​ជាមួយ​តម្លៃ​ប្រេង​គោល Brent បាន​កើនឡើង៣,៩% ឬ​តម្លៃ​បាន​ឡើង​ដល់ ៣២,៧១ ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​ប្រេង West Texas Intermediate ដែល​ឡើងថ្លៃ ៦,១% ឬ​តម្លៃ ២៤,១៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង ៣,៤៦% កាលពី​ថ្ងៃ​ច័ន្ទ នាំមុខ​ដោយ​អ្នក​នាំ​ចេញ​ថាមពល ប៉ុន្តែ​ក្រុមហ៊ុន Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ចុះ ១,៣៥% ដោយសារ​ការ​ព្រួយបារម្ភ​ជា​បន្ត​នៃ​តម្រូវការ​ពិភពលោក​ដែល​មិនល្អ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ ។

លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីក្រសួង​ថាមពល​នៃ​ប្រទេស​គុយ​វ៉ែត​គឺ​លោក​វេជ្ជបណ្ឌិត Khaled Ali Mohammed al-Fadhel បាន​សរសេរ​លើ​ព័ត៌មាន​នេះ​ស្រប​ពេល​ដែល​ក្រសួង​ថាមពល​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Tass ទាំង​ពីរ​បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ដាច់​ដោយឡែក​ពី​គ្នា​កាលពី​ថ្ងៃអាទិត្យ​។

លោក​ត្រាំ​បាន​សរសេរ​ថា «​កិច្ចព្រមព្រៀង​ប្រេង​ធំ​ជាមួយ OPEC Plus ត្រូវ​បាន​ធ្វើ​។ នេះ​នឹង​ជួយ​សន្សំ​សំចៃ​ការងារ​ថាមពល​រាប់រយ​រាប់​ពាន់​នៅ​ក្នុង​សហរដ្ឋអាមេរិក​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​និង​អបអរសាទរ​ចំពោះ​ប្រធានាធិបតី ពូ​ទី​ន នៃ​ប្រទេស​រុ​ស្ស៊ី​និង​ព្រះមហាក្សត្រ​សា​ម៉ា​ន​នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​ ។ ខ្ញុំ​ទើបតែ​បាន​និយាយ​ជាមួយ​ពួក​គេ​ពី​ការិយាល័យ​ពងក្រពើ​។ ល្អ​ណាស់​សម្រាប់​ទាំងអស់​គ្នា​» ។

យ៉ាងណាមិញ ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​តែ​រង​ឥទ្ធិពល​អវិជ្ជមាន​កូ​វី​ដ​១៩ វាយលុក​ពិភពលោក ដែល​នាំ​ឲ្យ​តម្លៃ​ប្រេងសាំង​ធម្មតា​នៅ​កម្ពុជា​សម្រាប់​ការ​អនុវត្ត​ពី​ថ្ងៃ​ទី ១-១៥ មេ​សា ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​មក​ត្រឹមតែ ២៣៥០ រៀល​ក្នុង​មួយ​លី​ត្រ ៕

អត្ថបទសរសេរ ដោយ