សម្តេច​តេ​ជោ ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី សូម​ពលរដ្ឋ​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២០ សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វី​១៩ ។

សម្តេច​សរសេ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៣ មេ​សា​យ៉ាង​ដូច្នេះ​ថា​៖« នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៣-១៦ ខែមេសា ២០២០ ខ្ញុំព្រះករុណា និង​ភរិយា​សូម​ប្រគេន​ពរ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កងកម្លាំងប្រដាប់អាវុធ​ទូ​ទាំង​ប្រទេស​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន មាន​លាភ​ជ័យ សុភមង្គល និង​សុខភាព​ល្អ​ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ​រួម​ទាំង​ជំងឺ​កូ​វី​ដ​-១៩» ។

សម្តេច​បាន សូម​អរគុណ​សារ​ជា​ថ្មី​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ព្រមទាំង​កូនក្មួយ​កម្មករ​កម្មការិនី​ទាំងអស់ ដែល​បាន​យោគយល់ និង​ចូលរួម​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​កម្ចាត់​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ។

ទន្ទឹម​នឹង​នេះ សូម​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​សុវត្ថិភាព​សុខភាព​អាយុជីវិត​ទាំងអស់​គ្នា ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ