ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឆ្នាំ 1982 រួម​គ្នា​​ប្រយុទ្ធ​ប្រឆាំង COVID-19

4 ឆ្នាំ មុន

សមាជិក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជំនាន់ World Cup 1982 បាន​រួបរួម​គ្នា​ដើម្បី​ស្នើ​សុំ​ជនរួមជាតិ​ប្រេ​ស៊ី​ល​ធ្វើការ​ជាមួយ​គ្នា និង​បរិច្ចាគ​ប្រាក់​ជួយ​ដល់​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ទល់​ផល​ប៉ះពាល់​នៃ​វីរុស COVID-19 ។ នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ដោយ​លោក…

សមាជិក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជំនាន់ World Cup 1982 បាន​រួបរួម​គ្នា​ដើម្បី​ស្នើ​សុំ​ជនរួមជាតិ​ប្រេ​ស៊ី​ល​ធ្វើការ​ជាមួយ​គ្នា និង​បរិច្ចាគ​ប្រាក់​ជួយ​ដល់​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ទល់​ផល​ប៉ះពាល់​នៃ​វីរុស COVID-19 ។

នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ដោយ​លោក Paulo Roberto Falcao ជាមួយ​អតីត​កីឡាករ​ចំនួន​១៩​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​រួម​មាន​លោក Zico, Junior និង​លោក Leandro បាន​ថត​សារ​ជា​វី​ដេ​អូ​អំពាវនាវ​រក​ការ​បរិច្ចាគ​ពី​សប្បុរសជន ។

លោក Roberto Falcao បាន​និយាយ​ថា «​សមាជិក​ក្រុម​ប្រេ​ស៊ី​ល​ឆ្នាំ ១៩៨២ ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​ភាព​ច្នៃប្រឌិត ក្រមសីលធម៌ និង​ការ​រួម​រួប​គ្នា ។ ឥឡូវនេះ យើង​កំពុង​ធ្វើ​សកម្មភាព​សម្រាប់​ប្រេ​ស៊ី​ល​ម្តងទៀត​» ។

អតីត​ខ្សែបម្រើ​ក្លិប AS Roma និង Inter Milan រូប​នេះ​បាន​បង្ហើប​ថា ទឹកប្រាក់​ចំនួន ៥០០.០០០ ដុល្លារ ត្រូវ​បាន​បរិច្ចាគ​ក្នុង​រយៈពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង ។

ប្រជាជន​ប្រេ​ស៊ី​ល​ចំនួន ១,១៤១​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​កំពុង​មាន​ក្តី​បារម្ភ​ថា ចំនួន​អ្នក​បាត់បង់ជីវិត​អាច​នឹង​កើនឡើង​ខ្លាំង ចំ​ពេល​ដែល​ករណី​ឆ្លង​បាន​កើនឡើង​ជាង ២០,០០០​ករណី​ក្នុង​ប្រទេស​នេះ ៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ