ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន FIFA ព្រមាន​ដល់​ប្រទេស​ជា​សមាជិក​ដែល​ចង់​ចាប់ផ្តើម​ការ​ប្រកួត​​ឡើង​វិញ

4 ឆ្នាំ មុន

ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino បាន​ព្រមាន​ពី​ការ​ចង់​ចាប់ផ្តើម​ការ​ប្រកួត​បាល់ទាត់​ឡើង​វិញ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​វីរុស COVID-19 ទៅ​កាន់​ប្រទេស​ជា​សមាជិក​ចំនួន ២១១…

ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino បាន​ព្រមាន​ពី​ការ​ចង់​ចាប់ផ្តើម​ការ​ប្រកួត​បាល់ទាត់​ឡើង​វិញ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​វីរុស COVID-19 ទៅ​កាន់​ប្រទេស​ជា​សមាជិក​ចំនួន ២១១ ថា​នេះ​ជា​អាកប្បកិរិយា​ដែល​មិន​មានការ​ទទួលខុសត្រូវ ។

កីឡា​ជា​ច្រើន រួម​ទាំង​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ផ្អាក ជា​ពិសេស​ព្រឹត្តិការណ៍ Euro 2020 និង Copa America 2020 ក៏​ត្រូវ​បាន​ពន្យារពេល​មួយ​ឆ្នាំ​ផង​ដែរ ។

លោក Gianni Infantino បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​អាទិភាព​ទី​មួយ​ដែល​ជា​គោលការណ៍​ចំបង ដែល​នឹង​ប្រើ​សម្រាប់​ការ​ប្រកួតប្រជែង​របស់​យើង និង​លើកទឹកចិត្ត​ឱ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​គឺ​បញ្ហា​សុខភាព​ជា​អាទិភាព ។ ខ្ញុំ​មិន​អាច​សង្កត់ធ្ងន់​ពី​បញ្ហា​នេះ​បាន​ទេ ។ គ្មាន​ការ​ប្រកួតប្រជែង​បាល់ទាត់ ឬ​លី​គ​ណាមួយ ដែល​នឹង​ត្រូវ​យក​ជីវិត​មនុស្ស​មក​ប្រថុយ​នោះ​ទេ ។ មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក គួរតែ​គិតគូរ​ច្បាស់លាស់​ពី​បញ្ហា​នេះ ក្នុង​ផ្នត់គំនិត​របស់​ពួក​គេ​» ។

ប្រធាន FIFA ដដែល​បាន​បន្ត​ទៀត​ថា «​វា​មិនមែន​ជា​ការ​មិន​ទទួលខុសត្រូវ ក្នុង​ការ​បង្ខំ​ឱ្យ​មានការ​ប្រកួតប្រជែង​កើតឡើង ប្រសិនបើ​អ្វី​ៗ​នៅ​មិន​ទាន់​មាន​សុវត្ថិភាព ១០០​ភាគរយ ។ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​រង់ចាំ​យូរ​ ​ចៀស​ជាង​ការ​ប្រថុយប្រថាន​ណាមួយ​» ។

សូម​បញ្ជាក់​ថា ករណី​ឆ្លង​វីរុស COVID-19 នៅ​ទូ​ទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែ មេ​សា​នេះ បាន​កើនឡើង​ដល់​ជាង ១,៧៨១,០០០​ករណី និង​មាន​អ្នក​បាត់បង់ជីវិត​ដល់​១០៨,៨៥៤​នាក់ ៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ