ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ និង​ជា​អ្នកចាត់ការ​ក្លិប Liverpool ម្នាក់​​រក​ឃើញ​​ឆ្លង COVID-19

4 ឆ្នាំ មុន

អតីត​កីឡាករ និង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​ហង្ស​ក្រហម Liverpool គឺ​លោក Kenny Dalglish បាន​ធ្វើតេស្តរក​ឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន​នៃ​វីរុស COVID-19 នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លិប​ផ្ទាល់ ។…

អតីត​កីឡាករ និង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​ហង្ស​ក្រហម Liverpool គឺ​លោក Kenny Dalglish បាន​ធ្វើតេស្តរក​ឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន​នៃ​វីរុស COVID-19 នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លិប​ផ្ទាល់ ។

លោក Kenny Dalglish ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី ៨ ខែ មេ​សា បន្ទាប់​ពី​មាន​បញ្ហា​សុខភាព ហើយ​ក៏​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​ថា មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស​នេះ​តែ​ម្តង បើ​ទោះបីជា​លោក​មិន​បាន​បង្ហាញ​រោគ​សញ្ញា​ណាមួយ​នៃ​វីរុស​ក៏​ដោយ ។

​បុរស​​​វ័យ​៦៩​ឆ្នាំ​រូប​នេះ​ដែល​បាន​ឈ្នះ​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប​ចំនួន​៣​លើក អំឡុង​ពេល​ជា​កីឡាករ​របស់ Liverpool កំពុង​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​បន្ត​ទៀត ។

អតីត​មិត្ត​រួម​ក្រុម និង​កូនក្រុម​ចាស់ ព្រមទាំង​បុគ្គល​ល្បីល្បាញ​ជា​ច្រើន​ក្នុង​បាល់ទាត់ បាន​នាំ​គ្នា​ធ្វើការ​ជូនពរ​ដល់​លោក Kenny Dalglish ឱ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ