ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ផ្តល់​អាហារ​ដោយ​ឥត​គិតថ្លៃ អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​ COVID-19

4 ឆ្នាំ មុន

ក្លិប​កាំភ្លើង​ធំ Arsenal ប្រកាស​នឹង​ផ្តល់​នូវ​អាហារ​ឥត​គិតថ្លៃ​ច្រើន​ជាង​៣០.០០០​ចំណែក ព្រមទាំង​ផលិតផល​អនាម័យ​ដល់​ប្រជាជន ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​សហគមន៍​ក្នុង​តំបន់​អំឡុង​ពេល​ការ​រាតត្បាត​នៃ​វីរុស​ឆ្លង COVID-19 ។ ក្លិប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ ក៏​បាន​សន្យា​ថា​នឹង​បរិច្ចាគ​ថវិកា​ចំនួន ១​សែន​ផោន​ដល់​អង្គការ​ក្នុង​តំបន់…

ក្លិប​កាំភ្លើង​ធំ Arsenal ប្រកាស​នឹង​ផ្តល់​នូវ​អាហារ​ឥត​គិតថ្លៃ​ច្រើន​ជាង​៣០.០០០​ចំណែក ព្រមទាំង​ផលិតផល​អនាម័យ​ដល់​ប្រជាជន ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​សហគមន៍​ក្នុង​តំបន់​អំឡុង​ពេល​ការ​រាតត្បាត​នៃ​វីរុស​ឆ្លង COVID-19 ។

ក្លិប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ ក៏​បាន​សន្យា​ថា​នឹង​បរិច្ចាគ​ថវិកា​ចំនួន ១​សែន​ផោន​ដល់​អង្គការ​ក្នុង​តំបន់ ហើយ​ថវិកា​ចំនួន​៥​ម៉ឺន​ផោន​ផ្សេង​ទៀត​នឹង​បរិច្ចាគ​ដល់​មូលនិធិ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19 ។

ក្លិប​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មូលនិធិ​របស់​ពួក​គេ បាន​ចូលរួម​សហការ​ជាមួយ HIS ។ គំនិត​ផ្តួចផ្តើម​នេះ​បង្កើត​បានជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​របស់​សហគមន៍​យើង ទៅ​នឹង​ការ​រាតត្បាត​នៃ​វីរុស COVID-19 ដើម្បី​រួមចំណែក​ជួយ​ដល់​បុគ្គលិក​សហគមន៍​ស្ម័គ្រចិត្ត​ជួរ​មុខ​របស់ NHS ។

សូម​រំលឹក​ថា​ក្លិប Manchester United និង Wolverhampton Wanderers បាន​ប្រកាស​ផ្តល់​កញ្ចប់​គាំទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួយ​ដល់​សេវា​សុខភាព​ជាតិ (NHS) ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​​ដែល​បាន​ឆក់យកជីវិត​មនុស្ស​ជាង​៩,០០០​នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស ៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ