ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​សម្រេច​បិទ​ប្រទេស​មនុស្ស​៣​លាន​នាក់​រស់នៅ​ដោយ​ភាព​អត់ឃ្លាន

4 ឆ្នាំ មុន

អង់គ្លេស​៖ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បាន​បង្ហាញ​ថា ​ប្រជាជន​អង់គ្លេស​ជាង ៣ លាន​នាក់ ​កំពុង​រស់នៅ​ជាមួយ​ភាព​អត់ឃ្លាន​ដោយសារ​តែ​វិបត្តិ​ជំងឺឆ្លង​វីរុស​កូ​វី​ដ ១៩ ។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​បាន​ធ្វើ​ឱ្យ​គ្រួសារ​ជា​ច្រើន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​អំឡុង​ពេល​ជាប់​គាំង…

អង់គ្លេស​៖ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បាន​បង្ហាញ​ថា ​ប្រជាជន​អង់គ្លេស​ជាង ៣ លាន​នាក់ ​កំពុង​រស់នៅ​ជាមួយ​ភាព​អត់ឃ្លាន​ដោយសារ​តែ​វិបត្តិ​ជំងឺឆ្លង​វីរុស​កូ​វី​ដ ១៩ ។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​បាន​ធ្វើ​ឱ្យ​គ្រួសារ​ជា​ច្រើន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​អំឡុង​ពេល​ជាប់​គាំង ឬ​អំឡុង​ពេល​នៃ​ការ​បិទ​ប្រទេស​ទាំងមូល ។

មូលនិធិ​ស្បៀងអាហារ ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ៦ ភាគរយ​នៃ​មនុស្ស​ពេញវ័យ​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ស្មើនឹង ៣ លាន​នាក់​បាន​ប្រាប់​ពួក​គេ​ថា ​កង្វះខាត​ស្បៀង​អាហារ ដែល​បាន​បង្ខំ​មនុស្ស​ម្នាក់​ក្នុង​គ្រួសារ​របស់​ពួក​គេ ត្រូវ​អត់​មានអី​ទទួលទាន​ក្នុង​អំឡុងពេល​បី​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន financial times ចុះ​ថ្ងៃ​ទី ១១ ខែមេសា​នេះ ។

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ជាមួយនឹង​មនុស្ស​ពេញវ័យ​ចំនួន ៤,៣៤៣ នាក់​ដែល​ការ​ស្ទង់​មតិ​នេះ​ត្រូវ​​បាន​អនុវត្ត​ដោយ​អង្គភាព YouGov តំណាង​ឲ្យ មូលនិធិ​ស្បៀងអាហារ បាន​ឲ្យ​ដឹង​ថា ១៦ ភាគ​រយ​នៃ​អ្នក​ស្ទង់​មតិ បាន​និយាយ​ថា​ ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​កង្វះខាត​ស្បៀងអាហារ ដោយ​សារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ។

ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ភាព​ក្រីក្រ​នៃ​ស្បៀងអាហារ ត្រូវ​បាន​ជំរុញ​ដោយសារ​ការ​ដាក់ខ្លួន​ឲ្យ​នៅ​​ដាច់​ដោយឡែក និង​កង្វះខាត​លុយកាក់ ដោយសារ​តែ​ការ​បិទទ្វារ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពី​​មុន​មក​ធ្វើ​ឱ្យ​កម្មករ​រាប់​លាន​នាក់​ដែល​ប្រែ​ក្លាយជា​ជា​មនុស្ស​អត់​ការងារ​ធ្វើ ឬ​ដួល​រលំ​សេដ្ឋកិច្ច​គ្រួសារ ឬ​ត្រូវ​ពឹងផ្អែក​លើ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​វិញ ។

អ្នកស្រី Anna Taylor នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ស្បៀងអាហារ​បាន​មាន​ប្រសាសន៍​ថា « វា​មាន​​បញ្ហា​នៃ​ភាព​ក្រីក្រ​លើ​ស្បៀងអាហារ​ដែល​មិន​ត្រូវ​បាន​ដោះស្រាយ​នា​ពេល​កន្លង​មក ហើយ​យើង​​កំពុង​តែ​មើលឃើញ​លទ្ធផល​វា​នៅ​ពេល​នេះ​» ។ លើស​ពី​នេះ​ទៅ​ទៀត ​យើង​មាន​បញ្ហា​ថ្មី​ជុំវិញ​ភាព​ឯកោ ​និង​កង្វះខាត​ដែល​ប្រជាជន​កំពុង​ប្រាប់​យើង​ថា ​ពួក​គេ​មិន​អាច​ចេញ​ទៅ​ទទួល​បាន​អាហារ​ដែល​ពួក​គេ​ត្រូវការ​នោះ​ទេ​។

យោង​តាម​ការ​ស្ទង់​មតិ​នេះ ៣ ភាគរយ​នៃ​អ្នកឆ្លើយ​តប​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​គ្មាន​អាហារ​ហូប​ពេញ​មួយ​ថ្ងៃ ចាប់តាំងពី​បិទ​ប្រទេស​មកនាក់​បាន​ដេក​ពេញ​មួយ​ថ្ងៃ​ ដោយ​មិន​បាន​បរិភោគ​ចាប់​តាំងពី​ការ​ចាក់សោរ​ចូល​ជា​ធរមាន​។ ក្នុង​ចំណោម​អ្នក​ដែល​និយាយ​ថា ​ពួក​គេ​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​មាន ៥០ ភាគរយ​និយាយ​ថា​ ពួក​គេ​កំពុង​តស៊ូ​ដោយសារ​កង្វះខាត​ពាក់​​ព័ន្ធ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ​និង ២៥ ភាគរយ​ ដោយសារ​ពួក​គេ​មិន​អាច​ចេញពីផ្ទះ​ទៅ​ទិញ​ឥ​វ៉ា​ន់​បាន​។ ដក​ស្រង់​ចេញពី​វេបសាយ ៖ ft (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ