ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់​មួយ​ថ្ងៃ ភាគី​ថៃ​ប​ញ្ជូ​ន​សព​ខ្មែរ​២​នាក់​មក​កម្ពុជា

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ យ៉ាង​ហោច​ណាស់ ក៏មាន​សព​បុរស​ខ្មែរ​២​នាក់​ត្រូវ​បាន​ភាគី​ថៃបញ្ជូន​មក​ឱ្យ​សាច់ញាតិ​វិញ ដោយ​ម្នាក់​បញ្ជូន មក​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ទៀតបញ្ជូន​តាម​ច្រក​ស្រុក​ម៉ា​ឡៃ ហើយ​សព​បុរសទាំង​២​នាក់​នេះ​ត្រូវ​បាន​អះអាង​ថា ម្នាក់​ស្លា.ប់ដោយសារ​ខ្យល់គរ និង​ម្នាក់​ទៀត​ស្លា.ប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។បុរស​ដែល​ស្លា.ប់​ដោយ​ខ្យល់គរ​ឈ្មោះហ៊ាន សល់ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ យ៉ាង​ហោច​ណាស់ ក៏មាន​សព​បុរស​ខ្មែរ​២​នាក់​ត្រូវ​បាន​ភាគី​ថៃបញ្ជូន​មក​ឱ្យ​សាច់ញាតិ​វិញ ដោយ​ម្នាក់​បញ្ជូន មក​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ទៀតបញ្ជូន​តាម​ច្រក​ស្រុក​ម៉ា​ឡៃ ហើយ​សព​បុរសទាំង​២​នាក់​នេះ​ត្រូវ​បាន​អះអាង​ថា ម្នាក់​ស្លាប់ដោយសារ​ខ្យល់គរ និង​ម្នាក់​ទៀត​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។បុរស​ដែល​ស្លាប់​ដោយ​ខ្យល់គរ​ឈ្មោះហ៊ាន សល់ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្ដ បន្ទាយ​មាន​ជ័យ ។

បុរស​រូប​នេះ​ត្រូវ​បាន ឈ្មោះ​ហ៊ាន រ៉ើ​ន អាយុ​៣០​ឆ្នាំ ជា​ប្អូនប្រុស ប្រាប់​តាម​ទូរស័ព្ទ​ថា បង​របស់​ខ្លួន​បាន​ចូល ទៅ​ដី​ថៃ​កាលពី​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី ដោយ​ទៅ​ធ្វើការ​ជា​កម្មករ​លី​កៅស៊ូ​ឱ្យ​ថៅកែ​នៅ​ក្នុង​ខេត្ដ​រ៉ា​ក់​យ៉ង ។ បុរស​ជា​ប្អូន​បន្ដទៀត​ថា តាម​ការ​ទទួល​ព័ត៌មាន​ពី​ប្អូនប្រុស ម្នាក់​ទៀត​ឈ្មោះ​ហ៊ាន រ៉​ន អាយុ​២២​ឆ្នាំ ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​ឯ​ប្រទេស​ថៃដែរ​នោះ​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា គឺ​ជនរង​គ្រោះ​មក​ពី​ធ្វើការ​ដើរទៅ​ងូតទឹក​នៅ​មាត់ទន្លេ​ក្នុង​ខេត្ដ​រ៉ា​ក់​យ៉ង ដោយ​ជន​រង​គ្រោះ​ដើរទៅ​មុន លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ទើបប្អូនប្រុស​ឈោះ​រ៉​ន​ដើរទៅ​តាម​ក្រោយ ស្រាប់តែ​ឃើញ​បង​របស់​ខ្លួន​ដេក​ស្លាប់​ផ្កាប់​មុខតែម្ដង ។

ដោយឡែក​ចំពោះ​សព​បុរស​ម្នាក់​ទៀត ត្រូវ​បាន​មន្ដ្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​មួយ​រូប​ប្រាប់​កោះសន្ដិភាព​ថា មានការ​បញ្ជូន​សព​ពី​ទឹកដី​ថៃ​មក​ឱ្យ​សាច់ញាតិ​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ផង​ដែរ កាលពីវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១ ម៉ិ​ថនា ។ មន្ដ្រីដដែល​នេះ​បាន​បង្ហើប​ប្រាប់​ថា សព​នេះ​ជានិស្សិត អាយុ​ជាង​២០​ឆ្នាំ​ឈ្មោះ​ប៉ា ផា​ណ្ណា​រ៉ា រៀន​នៅ​មហាវិទ្យាល័យ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៅ​ខេត្ដ​សា​រ៉ា​ក់​បុរី ប្រទេស​ថៃ ហើយ​ការ ស្លាប់​នេះ​គឺ​ដោយសារ​ដួល​ម៉ូតូ​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣១ ឧសភា ។សព​និស្សិត​ម្នាក់​នេះ មាន​ទីលំនៅ​ឯ​ក្រុងភ្នំពេញ ហើយ​ជា​កូន​របស់​ឯកឧត្ដម​ម្នាក់ ។