ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​ធ្វើតេស្តរក​មេរោគ​ឆ្លង​ត្រូវ​វាយ​កំទេច​ ព្រោះ​អ្នកស្រុក​ខ្លាច​ឆ្លង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

កូត​ឌី​វ័​រ​៖ ហ្វូង​មនុស្ស​ប្រមាណ​ជា ១០០ នាក់​នៅ​ក្នុង​តំបន់ Yopougon នៃ​រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​កូត​ឌី​វ័​រ​ថ្មី​ៗ​នេះ ​បាន​ប៉ះទង្គិច​ដោយ​ហឹ​ង្សា​ជាមួយនឹង​ប៉ូ​លិ​ស ក្រោយ​ពី​ពួក​គេ​បាន​វាយ​បំផ្លាញ​មជ្ឈមណ្ឌល​ធ្វើតេស្ត៍​រក​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ក្នុង​តំបន់​រស់នៅ ដោយ​ពួក​គេ​មានការ​ភ័យ​ខ្លាច​ថា…

កូត​ឌី​វ័​រ​៖ ហ្វូង​មនុស្ស​ប្រមាណ​ជា ១០០ នាក់​នៅ​ក្នុង​តំបន់ Yopougon នៃ​រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​កូត​ឌី​វ័​រ​ថ្មី​ៗ​នេះ ​បាន​ប៉ះទង្គិច​ដោយ​ហឹ​ង្សា​ជាមួយនឹង​ប៉ូ​លិ​ស ក្រោយ​ពី​ពួក​គេ​បាន​វាយ​បំផ្លាញ​មជ្ឈមណ្ឌល​ធ្វើតេស្ត៍​រក​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ក្នុង​តំបន់​រស់នៅ ដោយ​ពួក​គេ​មានការ​ភ័យ​ខ្លាច​ថា ​ប្រជាជន​ដែល​ប្រើប្រាស់​កន្លែង​នេះ​នឹង​ធ្វើ​ឲ្យ​មានការ​ឆ្លង​រាលដាល​ដល់​អ្នកស្រុក​របស់​ពួក​គេ ។

ការ​តវ៉ា​ប្រឆាំង​របស់​អ្នកស្រុក​ជាង ១០០ នាក់​នៅ Yopougon បាន​កើត​មាន​ឡើង ​បន្ទាប់​ពី​មាន​ការ​សាងសង់​នូវ​ទីតាំង​ថ្មី​មួយ​បម្រើ​ជា​មជ្ឈមណ្ឌល​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​អាទិត្យ ។ ក្រុម​អ្នក​តវ៉ា​បាន​ដុត​សំបក​កង់​ឡាន​ដែល​នៅ​ក្បែរ​នោះ ហើយ​ជា​ថ្មី​ម្តងទៀត​ហ្វូង​មនុស្ស​​ដែល​ខឹងសម្បា​នឹង​ការ​សាងសង់​នេះ បាន​ត្រឡប់​មក​វិញ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​គប់​ដុំ​ថ្ម​ដាក់​ប៉ូ​លិស ពេល​សមត្ថកិច្ច​ព្យាយាម​បំបែកពួក​គេ​ដោយ​ការ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

លោក Joel Blehi អ្នក​តវ៉ា​មួយ​រូប​ដែល​កំពុង​ពួន​ជ្រក​នៅ​កន្លែង​លក់​ថ្នាំ​មួយ​កន្លែង​បាន​និយាយ​ថា «​ពួក​គេ​ចង់​សំលាប់​យើង​។ យើង​មិន​ចង់បាន​មជ្ឈមណ្ឌល​នេះ​ទេ​» ។

ប៉ូ​លិសបាន​និយាយ​ថា ​ភាព​ប្រទូសរ៉ាយ​បាន​កើតឡើង​ពី​ការ​យល់​ច្រឡំ​ថា ​អ្នកជំងឺ​ដែល​មាន Covid-19 នឹង​ត្រូវ​បាន​ព្យាបាល​នៅ​មជ្ឈមណ្ឌល ខណៈ​ការ​ពិត​នោះ​វា​មិនមែន​ជា​កន្លែង​ព្យា​បាល​ជំងឺ​នោះ​ទេ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ប៉ូលិស​លោក Charlemagne Bleu ដែល​បាន​និយាយ​បន្ថែម​ថា «​មានការ​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​។ វា​ដូច​ជា​មជ្ឈមណ្ឌល​សាក​ល្បង មិនមែន​កន្លែង​ព្យាបាល​នោះ​ទេ​» ។

ក្រសួងសុខាភិបាល​បាន​និយាយ​ថា​ មជ្ឈមណ្ឌល​នេះ​គឺជា​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​អគារ​ជា​ច្រើន​ដែល​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ទីក្រុង​អា​ប៊ី​ចាន​ សម្រាប់​ការ​ធ្វើតេស្ត៍​រក​មេរោគ​ឆ្លង​វីរុស​ស្ម័គ្រ​ចិត្ត​ដោយ​ស្ម័គ្រចិត្ត​។ លោក Bleu បាន​និយាយ​ថា ​មិន​មាន​ក្រុម​អ្នក​តវ៉ា ឬ​ប៉ូលិស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ ប៉ុន្តែ​ការ​ចាប់ខ្លួន​ចំនួន ៤ ត្រូវ​បាន​ធ្វើ​ឡើង ។

អំពើ​ហឹ​ង្សា​នេះ​ គឺជា​សញ្ញា​ដំបូង​នៃ​ការ​ប្រឆាំង​របស់​សហគមន៍​ចំពោះ​ការ​ឆ្លើយ​តប​នឹង​វីរុស​កូ​វី​ដ ១៩ នៅ​ប្រទេស​កូត​ឌី​វ័​រ ដែ​ល​អាជ្ញាធរ​បាន​បិទ​សាលារៀន កន្លែង​គោរព​បូជា ​និង​ហាង​ភាគច្រើន​ហើយ​បាន​ដាក់​បំរាម​គោចរ​នៅ​ពេល​យប់​។ ប្រទេស​នេះ​មាន​ករណី​កូ​វី​ដ ១៩ ចំនួន ២៦១ ករណី​និង​មាន​អ្នក​ស្លាប់​ចំនួន ៣ នាក់​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ france24 (កែ​​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ