ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​នាំ​ចូល​ជ្រូក និង​មាន់​ពី​ថៃ​ចូល​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង ពលរដ្ឋ​បារម្ភ​!

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ខ្មែរ​បាន​នាំ​សត្វ​ជ្រូក និង​មាន់​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ទ្វារ​អន្តរជាតិ​ជាំ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​ដឹក​ជញ្ជូន​យក​មក​ទៅ​ទម្លាក់​លក់​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ និង​នាំ​ចេញ​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​ផង​ដែរ ។…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ខ្មែរ​បាន​នាំ​សត្វ​ជ្រូក និង​មាន់​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ទ្វារ​អន្តរជាតិ​ជាំ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​ដឹក​ជញ្ជូន​យក​មក​ទៅ​ទម្លាក់​លក់​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ និង​នាំ​ចេញ​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​ផង​ដែរ ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត តែងតែ​នាំ​គ្នា​និយាយ​ត្អូញត្អែរ និង​ព្រួយបារម្ភ​ថា រថយន្ត​​តូច​-​ធំ​របស់​ក្រុមហ៊ុន​ដឹក​សត្វ​ជ្រូក សត្វ​មាន់ បើកបរ​ក្នុង​ល្បឿន​លឿន​ណាស់ ពួក​គាត់​មានការ​ភ័យ​ខ្លាច​គ្រោះថ្នាក់​ដល់​កូនចៅ​ៗ និង​សត្វ​គោក្របី​ដែល​ដើរ​ឆ្លងថ្នល់​។ លើ​ល​ពី​នោះ ពួក​គាត់​ព្រួយបារម្ភ​ទៅ​នឹង​ម​ជំងឺឆ្លង​បក្សាបក្សី​ទៀត​ផង ខណៈ​មាន​ក្រុម​ឈ្មួញ​តូចតាច​ដែល​ទទួល​ពី​ក្រុមហ៊ុន​ធំ ដឹក​សត្វ​ជ្រូក មាន់​ដាក់​ពង្រាយ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត និង​តាម​បណ្តា​ស្រុក​-​ខេត្ត​ផ្សេង​ៗ​ទៀត ។

បើ​តាម​លោកតា​ញ់ បុត្តា ប្រធាន​ការិយាល័យ​បសុព្យាបាល​ពេទ្យសត្វ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​អះអាង​ថា ក្រុមហ៊ុន​ខាងលើ​មាន​អាជ្ញាប័ណ្ណ​នាំ​សត្វ​ជ្រូក និង​មាន់​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា ក្នុង​នោះ​យើង​មាន​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​ចំនួន​៣​នាក់ ធ្វើការ​ត្រួត​ពិនិត្យ​នៅ​នឹង​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។ ដោយឡែក​ច្រក​ទ្វារ​អន្តរជាតិ​ជាំ មិន​មានច្បាប់​នាំ​ចូល​ទេ តែ​មន្ត្រី​ជំនាញ​បសុពេទ្យ បាន​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ និង​ផាកពិន័យ កន្លង​មក​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ