ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខ​ក្រុម​ម៉ាហ្វីយ៉ា ​ដើរ​ចែក​ស្បៀង​អាហារ ​ខណៈ​កូ​វី​ដ​១៩ ​កូរ​ឡើង​វ៉​ល់​នៅ​អុី​តា​លី

4 ឆ្នាំ មុន

អ៊ី​តា​លី​៖ ទន្ទឹម​នឹង​អាជ្ញាធរ​អ៊ី​តា​លី​កំពុង​រុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ងើបឡើង​វិញ ព្រោះតែ​វិបត្ដិ មេ​រោគ​​ឆ្លង​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ នោះ គេ​សង្កេត​ឃើញ​ថា ​ក្រុម​ម៉ាហ្វីយ៉ា​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ក្នុង​តំបន់​តាម​រយៈ​សកម្មភាព​របស់​ពួក​គេ​ចុះ​ចែកចាយ​ស្បៀងអាហារ​ដោយ​ឥត​គិតថ្លៃ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​នៅ​ដាច់​ពី​គ្នា​ដែល​អស់​លុយ​ទិញ​ម្ហូបអាហារ​នោះ ។ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​ គេ​ឃើញ​មាន​វី​ដេ​អូ​បាន​លេច​ចេញពី​ក្រុម​ក្មេង​ទំនើង​របស់​ក្រុម​ម៉ាហ្វី​យ៉ា…

អ៊ី​តា​លី​៖ ទន្ទឹម​នឹង​អាជ្ញាធរ​អ៊ី​តា​លី​កំពុង​រុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ងើបឡើង​វិញ ព្រោះតែ​វិបត្ដិ មេ​រោគ​​ឆ្លង​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ នោះ គេ​សង្កេត​ឃើញ​ថា ​ក្រុម​ម៉ាហ្វីយ៉ា​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ក្នុង​តំបន់​តាម​រយៈ​សកម្មភាព​របស់​ពួក​គេ​ចុះ​ចែកចាយ​ស្បៀងអាហារ​ដោយ​ឥត​គិតថ្លៃ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​នៅ​ដាច់​ពី​គ្នា​ដែល​អស់​លុយ​ទិញ​ម្ហូបអាហារ​នោះ ។

ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​ គេ​ឃើញ​មាន​វី​ដេ​អូ​បាន​លេច​ចេញពី​ក្រុម​ក្មេង​ទំនើង​របស់​ក្រុម​ម៉ាហ្វី​យ៉ា បាន​ដើរ​ចែកចាយ​ទំនិញ​សំខាន់​ៗ​ដល់​ជនជាតិ​អ៊ី​តា​លី​ដែល​រង​គ្រោះ​ដោយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​​១៩ នៅ​លើ​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស ដែល​ជា​តំបន់​ក្រីក្រ​បំផុត ដូច​ជា Campania, Calabria, Sicily និង Puglia ដោយសារ​តែ​ភាព​តានតឹង​កើនឡើង​នៅ​ទូ​ទាំង​ប្រទេស​អ៊ី​តា​លី។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The guardian ថ្ងៃ​ទី ១២ មេ​សា​នេះ ។

លោក Nicola Gratteri អ្នកស៊ើប​អង្កេត ​និង​ជា​ប្រធាន​ក្រុមប្រឆាំង​នឹង​ក្រុម​ម៉ាហ្វីយ៉ា​និង​ជា
និង​ជា​ប្រធាន​ការិយាល័យ​រដ្ឋ​អាជ្ញា​នៅ Catanzaro បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​លើ​រឿង​នេះ និង​បាន​និយាយ​ថា «​អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​ហាង​កាហ្វេ បណ្តា​ហាង​នានា និង​ហាង​​ស្រា​ត្រូវ​បាន​បិទទ្វារ ។ មនុស្ស​រាប់​លាន​នាក់​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​ដាំ​ក្បាល​ចុះ ដែល​មាន​ន័យ​ថា ​ពួក​គេ​មិន​បាន​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​រយៈពេល​ជាង​មួយ​ខែ ហើយ​មិន​ដឹង​ថា​ ពេល​ណា​ពួក​គេ​អាច​ត្រឡប់​មក​ធ្វើការ​វិញ​»​។

លោក​បាន​បន្ត​ថា «​រដ្ឋាភិបាល​កំពុង​ចេញ​ប័ណ្ណ​ដែល​គេ​ហៅ​ថា ​អ្វី​ដែល​ហៅ​ថា​ប័ណ្ណ​ទូទាត់​ទំនិញ​ដើម្បី​គាំទ្រ​ប្រជាជន​។ ប្រសិនបើ​រដ្ឋ​មិន​បោះ​ជំហាន​ក្នុង​ការ​ជួយ​គ្រួសារ​ទាំងនេះ​ទេ ម៉ាហ្វីយ៉ា​នឹង​ផ្តល់​សេវាកម្ម​របស់​ខ្លួន​ដោយ​ដាក់​ការ​គ្រប់គ្រង​របស់​ពួក​គេ​លើ​ជីវិត​របស់​ប្រជាជន​» ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ theguardian (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ