ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី ជី​ន​ពីង ព្រមាន​ថា​ ចិន​អាច​ប្រឈម​មុខ​រលក​ថ្មី​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប៉េ​កាំ​ង ​៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ​ បាន​រាយការណ៍​ថា ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង ​បាន​ព្រមាន​ប្រឆាំង​នឹង​ហានិភ័យ​នៃ​រលក​វាយ​ប្រ​យារ​ជា​លើក​ទី​២ នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ លើ​ប្រទេស​ចិន ខណៈ​ជំងឺ​រាតត្បាត​មួយ​នេះ​កំពុង​តែ​បន្ត​រីក​រាលដាល​ពេញ​ពិភពលោក​។…

ប៉េ​កាំ​ង ​៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ​ បាន​រាយការណ៍​ថា ​ប្រធានាធិបតី​ចិន​លោក​ស៊ី
ជី​ន​ពីង ​បាន​ព្រមាន​ប្រឆាំង​នឹង​ហានិភ័យ​នៃ​រលក​វាយ​ប្រ​យារ​ជា​លើក​ទី​២ នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ លើ​ប្រទេស​ចិន ខណៈ​ជំងឺ​រាតត្បាត​មួយ​នេះ​កំពុង​តែ​បន្ត​រីក​រាលដាល​ពេញ​ពិភពលោក​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​អ្នក​ធ្វើ​សេចក្តីសម្រេច​ចិត្ត​កំពូល​របស់​បក្ស​កុម្មុយនីស្ត​ចិន​ កាលពី​ថ្ងៃ​ពុធ កន្លង​ទៅ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នយោបាយ លោក​ស៊ី បាន​និយាយ​ថា ​ចំ​ពេល​មាន​សម្ពាធ​​ធ្លាក់​ចុះ​លើ​សេដ្ឋកិច្ច​ពិភពលោក «​កត្តា​មិន​ស្ថិតស្ថេរ ​និង​ភាព​មិន​ប្រាកដប្រជា​» កំពុង​តែ​កើន​ឡើង​។ ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នៅ​ប្រទេស​ចិន ព្រោះ​មានការ​ឆ្លង ឬ​ការ​ស្លាប់​ថ្មី​ៗ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

នៅ​ថ្ងៃ​ពុធ​ចំណុចកណ្តាល ​នៃ​ការ​ផ្ទុះ​ដំបូង​ គឺ​វូ​ហាន​ បាន​បញ្ចប់​ការ​នូវ​ការ​បិទ​ខ្ទប់​ទីក្រុង​។ លោក​ស៊ី ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​បាន​និយាយ​ថា «​ការ​លំបាក​និង​បញ្ហា​ប្រឈម​ថ្មី​ៗ​បាន​លេច​ឡើង​​សម្រាប់​ការ​បន្តការងារ​របស់​ចិន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​» ។ លោក ស៊ី បាន​ជំរុញ​ឱ្យ​​អាជ្ញាធរ​ចិន​ឃ្លាំមើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ដែល​នាំ​ចូល​ពី​បរទេស ​និង​ការពារ​ការ​កើ​តឡើង​វិញ​នៃ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ជា​ថ្មី ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ