ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​លោកយាយ​កំពុង​​ដេក​លក់​ក្នុង​មង់ បុរស​ម្នាក់​លបចូល​បំពាន

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ទ្រាំង ធ្វើការ​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​កូនលោក​យាយ​រង​គ្រោះ ដោយ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល​ដែល​លោកយាយ​រង​គ្រោះ​កំពុង​តែ​ដេក​លង់លក់​នៅ​ក្នុង​មុង ស្រាប់តែ​ជនសង្ស័យ​ចូល​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ទ្រាំង ធ្វើការ​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​កូនលោក​យាយ​រង​គ្រោះ ដោយ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល​ដែល​លោកយាយ​រង​គ្រោះ​កំពុង​តែ​ដេក​លង់លក់​នៅ​ក្នុង​មុង ស្រាប់តែ​ជនសង្ស័យ​ចូល​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​វត្ត​ភ្នំ​ខ្លែង ស្ថិត​ក្នុងភូមិ​ភ្នំ​ខ្លែង ឃុំ​ព្រែ​ស្លឹក ស្រុក​ទ្រាំង ។

បើ​តាម​លោក​វរសេនីយ៍ត្រី ប៊ិ​ច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ឯក ប៉េង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​ក្នុងភូមិ​ស្នួល ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង និង​ធ្លាប់​ជាប់គុក​ប្រមាណ​ជា​២​ឆ្នាំ ពី​បទ​ជួញដូ​គ្រឿងញៀន នៅ​ពន្ធ​ធនាគា​ខេត្តតាកែវ ហើយ​ចេញពី​គុក​វិញ​ទើបតែ​បាន​២​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​នគរបាល​ស្រុក​ឃាត់ខ្លួន​នៅ​ម៉ោង​១០​ព្រឹក នា​ថ្ងៃ​ទី​១១ ខែមេសា នៅ ៤ ២០២០ ក្នុងផ្ទះ​របស់​ជនសង្ស័យ​រូប​នេះ​តែ​ម្តង ។ ចំណែក​លោកយាយ​រង​គ្រោះ​អាយុ​៧០​ឆ្នាំ ស្រុក​កំណើត​។

លោក​អធិការរង​នគរបាល​ស្រុក បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ លោកយាយ​រង​គ្រោះ​កំពុង​តែ​ដេក​លង់លក់​នៅ​លើ​គ្រែ​ក្នុង​មុង នៅ​ក្នុង​វត្ត ស្រាប់តែ​ជនសង្ស័យ​លប​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច លុះ​កូនប្រុស​លោក​បាន​មក​ដល់ ប៉ុន្តែ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​ៗ លុះ​ព្រឹក​ឡើង​ទើប​ដាក់​ពាក្យបណ្តឹង​ដល់​នគរបាល​ស្រុក​ឱ្យ​ចាប់ខ្លួន​។

នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​ខាងលើ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​លោក​យាយជី​ពិត​ប្រក​ដ​មែន​។ ហើយ​នៅ​ពេល​នេះ ជនសង្ស័យ​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​នៅ​កាន់​សាលាដំបូង​ខេត្ត ចាត់​ទៅ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​នេះ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ