ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស អាច​ដើរ​បាន​ខ្លះ​ៗ​ហើយ ក្រោយ​ចេញពី​បន្ទប់​ជំងឺ​ធ្ងន់

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson អាច​ដើរ​បាន​ម្តងទៀត បន្ទាប់​​ពី​គាត់​ត្រូវ​បាន​គេ​ព្យាបាល​នៅ​ក្នុង​បន្ទប់​ព្យាបាល​ជំងឺ​ធ្ងន់ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។ សេច​ក្តីថ្លែងការណ៍​របស់​សារព័ត៌មាន…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson អាច​ដើរ​បាន​ម្តងទៀត បន្ទាប់​​ពី​គាត់​ត្រូវ​បាន​គេ​ព្យាបាល​នៅ​ក្នុង​បន្ទប់​ព្យាបាល​ជំងឺ​ធ្ងន់ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។ សេច​ក្តីថ្លែងការណ៍​របស់​សារព័ត៌មាន Number 10 បាន​និយាយ​ថា​៖ «​លោកនាយក​រដ្ឋមន្ត្រី​អាច​ដើរ​បាន​ខ្លះ​ៗ ក្នុងអំឡុងពេល​សម្រាក ជា​ផ្នែក​មួយ​នៃ​ការ​ថែទាំ​ដែល​លោក​កំពុង​ទទួល ដើម្បី​ជួយ​ដល់​ការ​ជា​សះស្បើយ​របស់​លោក​»​។

គេ​បាន​បន្ត​ថា​៖ «​គាត់​បាន​និយាយ​ទៅ​កាន់​គ្រូពេទ្យ​របស់​គាត់ ហើយ​អរគុណ​ក្រុម​គ្លីនិក​ទាំងមូល​ចំពោះ​ការ​យកចិត្តទុកដាក់​ដ៏​ល្អ​អស្ចារ្យ ដែល​គាត់​បាន​ទទួល​។ គាត់​នៅ​គិត​ពី​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​នេះ​»​។

គាត់​ត្រូវ​បាន​គេ​នាំ​ទៅ​មន្ទីរពេទ្យ St Thomas ដែល​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍ នៅ​យប់​ថ្ងៃអាទិត្យ​។ នេះ​គឺ​ដប់​ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​។ គាត់​បាន​ចំណាយពេល​បី​យប់​នៅ​ទីនោះ មុន​ពេល Downing Street បាន​បញ្ជាក់​ថា គាត់​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ជា​សះស្បើយ​របស់​គាត់ ហើយ​បាន​ផ្លាស់​ទៅ​បន្ទប់​ព្យាបាល​ជំងឺ​ទូទៅ​វិញ​។

អ្នកនាំពាក្យ​របស់​លោក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា លោក Johnson បាន​ថ្លែងអំណរគុណ​ដល់​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា នៅ​ពេល​ដែល​លោក​ចាក​ចេញពី​ផ្នែក​ថែទាំ​ជំងឺ​ធ្ងន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​អង់គ្លេស​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន ៩៨០​នាក់ ដែល​កើន​លើស​ចំនួន​សរុប​ប្រចាំ​ថ្ងៃ​របស់​អេ​ស្ប៉ា​ញ និង​អ៊ី​តា​លី​។ ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​នៅ​ក្នុង​មន្ទីរពេទ្យ​ចក្រភព​អង់គ្លេស​ពេល​នេះ​មាន​ចំនួន ៨៩៥៨​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sky (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ