ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​មធ្យោបាយ​សាធារណៈ​ទាំង​អស់ តម្រូវ​ឱ្យ​ពាក់​ម៉ាស់

3 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​របស់​សិង្ហ​បុរី លោក Khaw Boon Wan បាន​និយាយ​​នៅ​ក្នុង​សារ​ហ្វេ​ស​ប៊ុ​កមួយ​នៅ​ថ្ងៃ​សៅរ៍ (១១ មេ​សា​)…

ប្រទេស​សិង្ហ​បុរី ៖ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​របស់​សិង្ហ​បុរី លោក Khaw Boon Wan បាន​និយាយ​​នៅ​ក្នុង​សារ​ហ្វេ​ស​ប៊ុ​កមួយ​នៅ​ថ្ងៃ​សៅរ៍ (១១ មេ​សា​) ថា អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវ​ពាក់​ម៉ាស់​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​។

លោក​បាន​សរសេរ​ថា​៖ «​យើង​នឹង​ធ្វើ​ឱ្យ​ការ​ពាក់​ម៉ាស់​នៅ​លើ​មធ្យោបាយ​សាធារណៈ សំខាន់​និង​ចាំបាច់​សម្រាប់​អ្នក​ទាំងអស់​គ្នា​។ នេះ​នឹង​កាត់​បន្ថយ​ការ​បញ្ជូន​ជំងឺ​ពី​ម្នាក់​ទៅ​ម្នាក់​»​។

លោក​បាន​បន្ត​ថា ជាមួយនឹង​វិធានការ​ទប់ស្កាត់​ការ​ប្រមូលផ្តុំ​នៅ​ក្នុង​កន្លែង​រថភ្លើង និង​ឡានក្រុង ការ​រក្សា​គម្លាត គឺ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​។

លោក​បាន​យល់​ថា ការ​រក្សា​គម្លាត​នៅ​តាម​មធ្យោបាយ​សាធារណៈ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះតែ​គ្រប់​គ្នា​សុទ្ធតែ​ប្រ​ញ៉ាប់ ហើយ​មាន​តែ​ការ​ពាក់​ម៉ាស់​ទេ ទើប​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ខ្លះ​។

លោក Khaw បាន​និយាយ​ថា​៖ «​ខ្ញុំ​អាច​ដឹង​ថា ពួក​គេ​អាច​នឹង​គ្មាន​ភាព​អត់ធ្មត់​។ ខ្ញុំ​គិត​ថា អ្វី​ដែល​អាច​ជួយ​បាន គឺ​មាន​តែ​ការ​ពាក់​ម៉ាស់ នៅ​ពេល​ពួក​គេ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​»​។

លោក​បាន​ជម្រុញ​ឱ្យ​អ្នក​ដែល​គ្មាន​ម៉ាស់​ប្រើប្រាស់ ទៅ​មជ្ឈមណ្ឌល​សហគមន៍​ដែល​នៅ​ជិត​បំផុត ដើម្បី​យក​វា​ដោយ​ឥត​គិតថ្លៃ​ពី​រដ្ឋាភិបាល​។ ទោះជា​យ៉ាងណា ក៏​គាត់​សំណូមពរ កុំឱ្យ​ពួក​គេ​បោះចោល​ម៉ាស់​ផ្តេសផ្តាស់​ក្រៅ​ធុងសម្រាម ហើយ​ប្រាប់​ពួក​គេ​ឱ្យ​នៅផ្ទះ​ជា​ការ​ប្រសើរ​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ​៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ