ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19​ ពិភពលោក ៖ បាត់​បង់​ជីវិត​​ដល់ជាង​១០​ម៉ឺននាក់​ អា​មេ​រិ​ក​​ជាង​២ម៉ឺន​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ដល់​យ៉ាង​តិច​១០៣.១៤១​នាក់ លើ​ពិភពលោក ចាប់តាំងពី​វា​លេច​នៅ​ប្រទេស​ចិន​ពី​ខែធ្នូ​មក​។ នេះ​ជា​តុល្យការ​របស់​AFP ដោយ​ស្រង់​ពី​បណ្ដា​ប្រភព​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១១​មេ​សា វេលា​ម៉ោង​១១​ម៉ោង​សកល​។ តាម​តុល្យការ​នោះ​ថា…

សហរដ្ឋអាមេរិក ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ដល់​យ៉ាង​តិច​១០៣.១៤១​នាក់ លើ​ពិភពលោក ចាប់តាំងពី​វា​លេច​នៅ​ប្រទេស​ចិន​ពី​ខែធ្នូ​មក​។ នេះ​ជា​តុល្យការ​របស់​AFP ដោយ​ស្រង់​ពី​បណ្ដា​ប្រភព​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១១​មេ​សា វេលា​ម៉ោង​១១​ម៉ោង​សកល​។

តាម​តុល្យការ​នោះ​ថា មនុស្ស​ជាង​១.៧០០.៧៦០​នាក់ បាន​ឆ្លង​វីរុស​នោះ​ក្នុង​ប្រទេស​និង​ដែនដី​ដល់​ទៅ​១៩៣ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក​។ ទោះបី​យ៉ាងណា​ចំនួន​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ឆ្លង​ឡើយ ដោយ​ប្រទេស​មួយ​ចំនួន​ធំ បាន​ធ្វើតេស្ត​តែ​លើ​បណ្ដា​ករណី​ចាំបាច់​ប៉ុណ្ណោះ​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងនេះ​យ៉ាងតិច​៣៤១.១០០​នាក់​បច្ចុប្បន្ន​ចាត់​ទុក​ថា​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​។

អា​មេ​រិ​ក​ស្លាប់​ជាង​២ម៉ឺននាក់
សហរដ្ឋអាមេរិក​កាលពី​យប់​ថ្ងៃ​ទី​១១​មេ​សា ចំនួន​អ្នក​ស្លាប់ ដោយសារ​វីរុស​ឡើង​ដល់​លើស​ពី​២០.០០០​នាក់​ហើយ រួច​អ៊ី​តា​លី​ក៏​ប្រហែលជា​មាន​អ្នក​ស្លាប់​ប្រហាក់​ហែល​គ្នា​នេះ​ដែរ ។ ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​បណ្ដាល​ឲ្យ​គ្រឹ​ស្ត​សាសនិក​ជាង​២​ពាន់​លាន​នាក់ មិន​អាច​ធ្វើ​ពិធី​សូត្រធម៌​ចុង​ស​ប្ដា​ហ៍​និង​ប្រារ​ព្ភ​ពិធី​សាសនា​ជា​ប្រពៃណី​នានា​។

យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា វីរុស​បាន​សម្លាប់់​មនុស្ស​យ៉ាងតិច ២០.០៧១​នាក់​ហើយ នៅ​សហរដ្ឋអាមេរិក ហើយ​មនុស្ស​ច្រើន​បំផុត​បាន​ឆ្លង គឺ​ដល់​ប្រមាណ​ជា​៥១៩.៤៥៣​នាក់​។

អ៊ី​តា​លី​ចំនួន​អ្នក​ស្លាប់​នៅ​តែ​កើន
យោង​តាម​ផ្នែក​ការពារ​ស៊ី​វិល​អ៊ី​តា​លី​ថា ក្នុង​ប្រទេស​នេះ នា​ថ្ងៃ​ទី​១១​មេ​សា​មាន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​៦១៩​នាក់​ទៀត ទល់​នឹង​៥៧០​នាក់​នា​ពេល​មុន​នេះ និង​មាន​អ្នក​ឆ្លង​ថ្មី​៤.៦៩៤​នាក់ ខណៈ​នា​ថ្ងៃ​ទី​១០​មេ​សា​មាន​អ្នក​ឆ្លង​ថ្មី​ត្រឹម​៣.៩៥១​នាក់ ។ តុល្យការ​នៃ​ការ​ឆ្លង​នៅ​អ៊ី​តា​លី​ពេល​នេះ ស្ថិត​ក្នុង​លំដាប់​ទី​២​បន្ទាប់​ពី​សហរដ្ឋអាមេរិក ដោយ​ចំនួន​អ្នក​ស្លាប់​សរុប​បាន​ឡើង​ដល់​១៩.៤៦៨​នាក់​។

អង់គ្លេស​ស្លាប់​ជិត​១​ម៉ឺ​ន​នាក់
ប្រទេស​អង់គ្លេស​ប្រកាស​នា​ថ្ងៃ​ទី​១១​មេ​សា ពី​មនុស្ស​ស្លាប់​៩១៧​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​ជិត​១០.០០០​នាក់​។ រដ្ឋាភិបាល​បាន​ទទូច​លើ​សារសំខាន់​នៃ​ការ​គោរព​ការ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ នា​ចុង​ស​ប្ដា​ហ៍​នៃ​បុណ្យ​គ្រឹ​ស្ត​PAQUES​។

អេ​ស្បា​៉​ញ​អ្នក​ស្លាប់​ចុះ​ថយ​៣​ថ្ងៃ​ជាប់​គ្នា
ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស មានការ​ចុះ​ថយ​នា​ថ្ងៃ​ទី​១១​មេ​សា សម្រាប់​៣​ថ្ងៃ​ជាប់​គ្នា​ជាមួយ​អ្នក​ស្លាប់​ថ្មី​៥១០​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នោះ​ជា​ចំនួន​ទាប​មួយ​ចាប់​តាំង ពី​ថ្ងៃ​ទី​២៣​មេ​សា​មក​។ ចំណែក​ចំនួន​អ្នក​ឆ្លង​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​កើន​ពី​សរុប​១៥៧.០២២​នាក់ ដល់​១៦១.០២២​នាក់ ។ ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​ស្លាប់​នេះ​ជា​សញ្ញា​លើកទឹកចិត្ត​មួយ​សម្រាប់​អេ​ស្ប៉ា​ញ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៣ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត ដោយសារ​វីរុស​បន្ទាប់​ពី​អ៊ី​តា​លី និង​សហរដ្ឋអាមេរិក​។

អ៊ី​រ៉​ង់​ចំនួន​អ្នក​ឆ្លង​កើន​ដល់​៧០​ពាន់​នាក់
ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អ៊ីរ៉​ង់​ជា​ប្រទេស មួយ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​ម​ជ្ឈឹ​ម​បូព៌ា មក​ដល់​ពេល​នេះ បាន​កើន​ដល់​សរុប​លើស​ពី​៧០.០០០​នាក់​ហើយ ជាមួយ​អ្នក​ឆ្លង​ថ្មី​១.៨៣៧​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់​អះអាង​ថា ការ​ឆ្លង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សុ​រប​៤.៣៥៧​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​ថ្មី​មាន​១២៥​នាក់ ។

នៅ​រុ​ស្ស៊ូនា​ថ្ងៃ​ទី​១១​មេ​សា​មាន​អ្នក​ឆ្លង​ថែម​១.៦៦០​នាក់​ទៀត នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ឡើង​ដល់​១៣.៥៨៤​នាក់ ។

នៅ​អា​ល្លឺ​ម៉​ង​វីរុស​បាន​ឆ្លង​ដល់​មនុស្ស​សរុប ១១៧.៦៥៨​នាក់ ហើយ​អ្នក​ស្លាប់​កើន​ដល់​២.៥៤៤​នាក់​។ អ្នក​ឆ្លង​ថ្មី​ក្នុង​ប្រទេស​នោះ​មាន​៤.១៣៣​នាក់​និង​អ្នក​ស្លាប់​ថ្មី​១៧១​នាក់​ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ​។

នៅ​បារាំង​វីរុស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​១៣.៨៣២​នាក់​គិតដល់​ដល់​ថ្ងៃ​ទី​១១​មេ​សា​ ចាប់​តាំងពី​ថ្ងៃ​ទី​១​មីនា​មក ហើយ​ចំនួន​អ្នក​ស្លាប់ ឡើង​ដល់​៤.៨៨៩​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ