ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីជូន​ដំណឹង​

4 ឆ្នាំ មុន
  • ភ្នំពេញ

​ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ «​សារព័ត៌មាន​កោះ សន្តិ ភាព »…

​ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ «​សារព័ត៌មាន​កោះ សន្តិ ភាព » បាន​សម្រេច​ផ្អាក​ការ​ផ្សាយ​របស់​ខ្លួន​ចាប់ពីថ្ងៃ​ទី ១៣ ខែមេសា រហូត​ដល់ ថ្ងៃ​ទី ១៩ ខែ មេ​សា ឆ្នាំ​២០២០ តទៅ​ ដោយ​មូលហេតុ​អ្នក​ទទួល​បន្ទុក​ចែកចាយ​ផ្សាយ​តាម​ទីផ្សារ និង​តូប​លក់​​កាសែត​នានា​ក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត​បាន​សម្រាក​ការ​លក់ដូរ​របស់​ខ្លួន​ផង​ដែរ ។

លោក​អ្នក​អាន​ជាទី គោរព​នឹង​មាន «​សារព័ត៌មាន​កោះសន្តិភាព » អាន​ជា​ប្រក្រតី​ឡើង​វិញ​ចាប់ពី ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ ២០២០ តរៀង​ទៅ​។ ចំណែក « គេហទំព័រ​កោះសន្តិភាព » នៅ​មាន​ដំណើរ​ការ​ផ្សាយ​ប្រចាំ​ថ្ងៃជា​ធម្មតា​។

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ក្នុង​នាម​គណៈ​គ្រប់គ្រង​សារព័ត៌មាន និង​គេហទំព័រ « កោះសន្តិភាព » សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ ថ្វាយ និង​ជូន​ចំពោះ​សម្តេច ទ្រង់ ឯកឧត្តម​លោក​ជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី អ្នក​នាង កញ្ញា ដែល​ជា​ប្រិ​យ​មិត្ត​អ្នក​អាន « កោះសន្តិភាព » ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ប្រកប​ទៅ​ដោយ​សុខភាព​ល្អ​បរិបូ​ណ៍ មាន​ថាមពល ខ្លាំងក្លា និង ភាព​ចម្រុងចម្រើន​ជា​និច្ច​និរន្តរ៍ ។

​សូម​ប្រសិទ្ធពរ​ជ័យ ជូន​ចំពោះ​ស្ថាប័នរដ្ឋ អង្គការ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ក្រុមហ៊ុន​នានា​ដែល​ជា​ដៃ គូ ផ្សាយពាណិជ្ជកម្ម​របស់ « កោះ​សន្តិ​ភាព » សូម​ឆ្នាំ​ថ្មី​ទទួល​បានការ​អភិវឌ្ឍ​រីក​ចម្រើន​ថ្មី​ៗ​ធំ​ៗ ថែម ទៀត និង សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម គោ​រាគ​ទេវី ដែល​យាងចុះ​មក​ថែរក្សា​ទ្វីបលោក​ទាំង​មូល​ប្រោស​ប្រទាន ពរ​ជ័យ វិបុល​សុខ​គ្រប់​ប្រការ ពិសេស​សូម​ឲ្យ​បញ្ចៀស​បាន​នូវ​គ្រោះភ័យ​ជំងឺ​កូ​វី​ដ​១៩​ឲ្យ​ចៀស​ចេញ​ឆ្ងាយ ពី​ទឹកដី​កម្ពុជា​កុំបី​អាក់ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ