ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ចុះឡើង​ៗ សង្ស័យ​នាំ​មក​ប៉ុស្តិ៍ ទើប​ដឹង​ថា ដើរ​រកប្រពន្ធ​បាត់​អស់​ជាង​១​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ខណៈ​ពេល​ដែល​ឃើញ​ជិះ​ម៉ូតូ​ចុះឡើង​ៗ ក៏​នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ទើប​ដឹង​ថា​បុរស​ទាំង​ពីរ​នាក់​នេះ ជិះ​ដើរ​រក​ប្រពន្ធ​ដែល​រត់​ចេញពីផ្ទះ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ខណៈ​ពេល​ដែល​ឃើញ​ជិះ​ម៉ូតូ​ចុះឡើង​ៗ ក៏​នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ទើប​ដឹង​ថា​បុរស​ទាំង​ពីរ​នាក់​នេះ ជិះ​ដើរ​រក​ប្រពន្ធ​ដែល​រត់​ចេញពីផ្ទះ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​កែង​៣៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ ១-​ឈ្មោះ ទន់ សុខ​ជា អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ជា​ម្ចាស់​ម៉ូតូ និង​២-​ឈ្មោះ ស្រុក សា​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​គ្មាន ទាំង​២​នាក់​ស្នាក់​នៅ​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ។

បើ​តាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​បាន​ចេញ​ល្បាត ដើម្បី​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន ក៏​ឃើញ​បុរស​ពីរ​នាក់​ជិះម៉ូតូ​ម៉ាក SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AK-5374 ដោយ​បាន​ជិះ​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​សារ​ធ្វើ​ឱ្យ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​បាន​ឃាត់ខ្លួន​បុរស​ទាំង​ពីរ​នាក់​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​។

សមត្ថកិច្ច​បន្ត​ថា នៅ​មុខ​សមត្ថកិច្ច​បុរស​ដែល​មានឈ្មោះ ទន់ សុខ​ជា បាន​សារភាព​ប្រាប់​ថា រូបគេ និង​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​ដើរ​រកប្រពន្ធ​របស់​ខ្លួន ដែល​បាន​រត់​ចេញពីផ្ទះ​អស់​រយៈពេល​ជាង​មួយ​ខែ ហើយ​បានឮ​មិត្ត​ភ​ក្កិ​ថា ឃើញ​ប្រពន្ធ​របស់​ខ្លួន បាន​មក​ស្នាក់​នៅ​តាម​ផ្លូវ​២៧១​កែង​៣៧១ ទើប​រូបគេ​ជិះ​ម៉ូតូ​រក តែ​មិនដឹង​ថា ផ្ទះ​មួយ​ណា​នោះ​ទេ​។

ក្រោយ​ពេល​មក សមត្ថកិច្ច​បាន​ឲ្យ​បុរស​ទាំង​ពីរ​នាក់​ត្រឡប់​ទៅ​ផ្ទះ​ជា​ធម្មតា​វិញ តែ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទុក​នៅ​ប៉ុស្តិ៍ ព្រោះតែ​ម៉ូតូ​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី និង​ឱ្យ​ម្ចាស់​ម៉ូតូ​រក​ឯកសារ​គ្រប់គ្រាន់ ដើម្បី​មក​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ