ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​យំ​ស្ទើរ​គាំងបេះដូង ពេលឃើញកូន​ជាង១ខួប​បែកពពុះមាត់​ក្នុងបន្ទប់​ម្នាក់​ឯង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ជាម្តាយ​ម្នាក់​ស្រែក​ទ្រហោ​​យំ​បោក​ខ្លួន​ស្ទើរ​គាំងបេះដូង​ បន្ទាប់​ពី​ឃើញ​កូន​ស្រី​តូច​​ម្នាក់​ដែល​មាន​អាយុ​ជាង​១​ខួប​ក្អួតចង្អោរ និង​បែកពពុះមាត់​ប្រកាច់​នៅ​ក្នុងផ្ទះ ​បន្ទាប់ពី​គាត់​​ទុក​ឱ្យ​កូនស្រី​តូច​នោះ​វារ​លេង​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ហើយ​ស្ត្រីជាម្តាយ​​ភ្លេចខ្លួនអង្គុយ​នៅ​ខាងក្រៅ​ ស្រាប់តែ​កូនស្រីតូច​ទាញ​យក​ដប​ថ្នាំ​បាញ់​ស្មៅ​ប្រភេទ​ទឹក ដែល​​ម្តាយ​​ទុក​ក្នុង​បន្ទប់​យក​មក​មួល​គម្រប​ផឹក បណ្តាល​ឱ្យ​ពុល​​បែកពពុះមាត់​បាត់បង់ជីវិត​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ជាម្តាយ​ម្នាក់​ស្រែក​ទ្រហោ​​យំ​បោក​ខ្លួន​ស្ទើរ​គាំងបេះដូង​ បន្ទាប់​ពី​ឃើញ​កូន​ស្រី​តូច​​ម្នាក់​ដែល​មាន​អាយុ​ជាង​១​ខួប​ក្អួតចង្អោរ និង​បែកពពុះមាត់​ប្រកាច់​នៅ​ក្នុងផ្ទះ ​បន្ទាប់ពី​គាត់​​ទុក​ឱ្យ​កូនស្រី​តូច​នោះ​វារ​លេង​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ហើយ​ស្ត្រីជាម្តាយ​​ភ្លេចខ្លួនអង្គុយ​នៅ​ខាងក្រៅ​ ស្រាប់តែ​កូនស្រីតូច​ទាញ​យក​ដប​ថ្នាំ​បាញ់​ស្មៅ​ប្រភេទ​ទឹក ដែល​​ម្តាយ​​ទុក​ក្នុង​បន្ទប់​យក​មក​មួល​គម្រប​ផឹក បណ្តាល​ឱ្យ​ពុល​​បែកពពុះមាត់​បាត់បង់ជីវិត​តែ​ម្តង ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៌​មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ ផល ផា​រិ​ទ្ធ អាយុ​១​ឆ្នាំ ៦​ខែ មាន​ឪពុក​ឈ្មោះ យ៉ង ផៃ អាយុ​២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ទូច ប៊ុ​ន​ណា អាយុ​២៥​ឆ្នាំ ។ គ្រួសារ​នេះ​ទើប​តែ​មានកូន​​ម្នាក់​នេះជាលើកដំបូង​ប៉ុណ្ណោះ​ ​​ហើយ​​រស់​នៅ​ក្នុងភូមិ​ឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​ក្មេង​​ស្រីរងគ្រោះ​បាន​យក​ដប​ថ្នាំ​បាញ់​ស្មៅ​ប្រភេទ​ទឹក ទៅ​រក្សា​ទុក​នៅ​ក្នុង​បន្ទប់ដេក ​លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ដាក់​ឱ្យ​កូន​តូច​វារ​លេង​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ហើយ​​ស្ត្រីជាម្តាយ​បាន​​ចេញ​មក​អង្គុយ​នៅ​ខាងក្រៅ លុះ​ស្ងាត់​​សំឡេង​​កូន​យូរ​ពេក​ក៏​ចូល​ទៅ​មើល ស្រាប់តែ​ឃើញកូនស្រីតូច​​ក្អួតចង្អោរ និង​បែកពពុះមាត់​ប្រកាច់​ក្នុង​បន្ទប់ ​ដោយ​​ឃើញ​មាន​ដប​ថ្នាំ​​បាញ់ស្មៅ​​របើក​គម្រប​ដួល​ក្បែរ​នោះ ក៏ស្រែកហៅ​ឱ្យ​អ្នក​ជិតខាង​ជួយ​ហៅ​គ្រូពេទ្យ​មក​សង្គ្រោះ តែ​អ្វី​ៗ​ហួសពេល​បាត់​ទៅ​ហើយ ។

ក្រោយពេលកើតហេតុ​ ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយនឹង​ជំនាញ​កោស​ស​ល្យ​វិ​ច្ច័​យ ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ដោយ​សន្និដ្ឋាន​ថា ក្មេង​ស្រី​តូច​រង​គ្រោះ​ពិតជា​បាន​បាត់បង់ជីវិត​ដោយសារ​ផឹកថ្នាំ​​បាញ់​ស្មៅ​ប្រាកដ​មែន ។

បន្ទាប់ពីពិនិត្យរួច សព​ត្រូវ​បាន​នគរបាល​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ