ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់បោក​អ្នកធ្វើការ​ដូច​គ្នា តែ​ខ្លាច​​បន្ទោស​​ក៏​ប្រឌិត​រឿង​ម៉ា​ស្អាត នៅតែ​​​បែក​ធ្លាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​តៃកុង​រថយន្ត​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​ចាញ់បោក​ជនសង្ស័យ​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ដោយ​ប្រើ​ល្បិច​សុំ​ជិះ​ម៉ូតូ​ជាមួយ រួច​ក៏​លួច​យក​ទៅ​បាត់ តែ​ជន​រង​គ្រោះ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស​ក៏​ប្រឌិត​រឿង​ទៅ​ជា​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​វិញ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​តៃកុង​រថយន្ត​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​ចាញ់បោក​ជនសង្ស័យ​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ដោយ​ប្រើ​ល្បិច​សុំ​ជិះ​ម៉ូតូ​ជាមួយ រួច​ក៏​លួច​យក​ទៅ​បាត់ តែ​ជន​រង​គ្រោះ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស​ក៏​ប្រឌិត​រឿង​ទៅ​ជា​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​វិញ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្សារ​ត្រពាំង​ល្វា ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ អ៊ុ​ក ធា​រ៉េ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​សម្តី​ពី​បុរស​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​អាល់​ហ្វា ស៊េរី​២០១៥ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1675 ជិះ​ចេញ​មក​ពី​កន្លែងធ្វើការ​នៅ​ឯ​សាលា​កូរ៉េ (​ទំនប់​កប់​ស្រូវ​) ក្នុង​គោលបំណង​ទៅ​មើល​ប្អូន​ឈឺ​នៅ​បន្ទប់​ជួល​នៅ​ផ្លូវ​២០០៤ ដោយ​ជន​រង​គ្រោះ​ជិះ​តែ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​បេតុង ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ក៏​បន្ថយល្បឿន​បំរុង​ឈប់​ម៉ូតូ​ដើម្បី​ទិញ​ទឹក​ផឹក​។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង មិន​ចាំ​ម៉ាក​តាម​មក​ពីក្រោយ រួច​ក៏​ធាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​ផ្កាប់មុខ​ទៅ​នឹង​ដី​បាត់បង់​ស្មារតី​តែ​ម្តង​។ ហើយ​ក្រុម​ចោរ​នោះ​ក៏​ឆ្លៀតឱកាស​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស​ម្រោ​ល​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ពេល​ក​តើ​ហេតុ ជន​រង​គ្រោះ​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែង​កើតហេតុ រួម​ជាមួយនឹង​ជន​រង​គ្រោះ​រួច​មក​ឃើញ​ថា ជន​រង​គ្រោះ​ខាងលើ មិន​បាន​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​នោះ​ទេ​។

សមត្ថកិច្ច​បន្ត​ថា ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញ​មក​ពី​កន្លែងធ្វើការ ខណៈ​ពេល​នោះ​ក៏​មាន​បុរស​ជា​ជនសង្ស័យ​មិន​ស្គាល់ឈ្មោះ ដែល​ជា​អ្នកធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា បាន​សុំ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ទៅ​ជាមួយ​។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ព្រម​ឌុ​ប ហើយ​ពួក​គេ​ក៏​ជិះ​ឌុ​ប​គ្នា​ចេញពី​កន្លែងធ្វើការ រហូត​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​ស្ងាត់ ហើយ​ជនសង្ស័យ​ក៏​ប្រាប់​ថា ដល់​ផ្ទះ​របស់​គេ​ហើយ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ឈប់ និង​ចុះ​ពីលើ​ម៉ូតូ ដោយ​មិន​បាន​ដក​សោ​ចេញ​នោះ​ទេ រួច​ក៏​បាន​ដើរទៅ​ទិញ​ទឹក​ផឹក​នៅ​តូប​ក្បែរ​នោះ តែ​មិន​ទាន់​នឹង​បាន​ទិញ​ផឹក​ផង ស្រាប់​តែ​ជនសង្ស័យ​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស​ម្រោ​ល​ដោយ​សុវត្ថិភាព​។ ភ្លាម​ៗ​នោះ​ដោយ​ជន​រង​គ្រោះ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស ក៏​ប្រឌិត​រឿង​ថា ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​អប់រំ​ណែនាំ និង​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម ដើម្បី​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ