ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហ័ស​នឹកឃើញ

9 ឆ្នាំ មុន

បុរស​ពីរ​នាក់​ខាន​ឃើញ​មុខ​គ្នា​រាប់​ឆ្នាំ ស្រាប់តែ​ជួប​គ្នា​វិញ​បាន​ត្រឹមតែ​សើច​ដាក់​គ្នា​ប៉ុណ្ណោះ ពុំ​ដឹង​អ្នក​ណា​ឈ្មោះ​អី ព្រោះ​កាល​ពួក​គេ​ស្គាល់គ្នា គឺ​ស្គាល់​ដោយសារ​អង្គុយ​តុ​ជាមួយ​គ្នា​ក្នុង​ពិធីជប់លៀង​រៀប​អាពាហ៍ពិពាហ៍​មួយ ។ បន្ទាប់​ពី​ញញឹម​បន្តិច បុរស​ម្នាក់​រហ័ស​នឹកឃើញ​វិធី​ក៏​សួរ​មុន ៈ

-​ម៉េច​ដែរ នៅ​តែ​សុខ​សប្បាយ និង​នៅ​តែ​រក្សា​ឈ្មោះ​ដដែល​ឬ​ដូរ​ឈ្មោះ​ផ្សេង​ហើយ?
ឃើញ​មិត្ត​សួរ​ស្និទ្ធស្នាល បុរស​ម្នាក់​ទៀត​អត់​ដឹង​ល្បិច​គេ​ក៏​ឆ្លើយ​តាម​ឈ្មោះ​ដោយ​ខ្លួនឯង ៈ
-​ខ្ញុំ​នៅ​តែ​សុខ​សប្បាយ​ដូច​មុន និង​នៅ​តែ​ប្រកាន់​ជាប់​ឈ្មោះ​ឪពុក​ម្តាយ​ដាក់​ឱ្យ​តាំងពី​កើត ។ ឈ្មោះ RX នៅ​ភូមិ K អ្នក​ណា​មិន​ស្គាល់ ។
-​ខ្ញុំ​ក៏​ដូច​គ្នា រក្សា​ឈ្មោះ SS ដែល​ឪពុក​ម្តាយ​ដាក់​ឱ្យ​តាំងពី​តូច ។ ខ្ញុំ​ជា​អ្នក​ប្រកាន់ខ្ជាប់​គោលការណ៍​អង្គុយ​មិន​ដូរ​ឈ្មោះ ឈរ​មិន​ដូរ​ត្រកូល​ដាច់ខាត​។

ដូច្នេះ បុរស​ទាំង​ពីរ​ដែល​ពី​ណា​ពី​ណី​មក​មិន​ដែល​ស្គាល់ឈ្មោះ​គ្នា​សោះ ពេល​នេះ​ដោយសារ​ល្បិច​របស់​បុរស​ម្នាក់​ក្លាយទៅជា​អ្នក​ស្គាល់ឈ្មោះ​គ្នា​យ៉ាង​ច្បាស់ ៕