COVID-19 ឆ្លងដល់នាវាចម្បាំងជាច្រើនគ្រឿង របស់អាមេរិក និងបារាំង
ប៉េតាំង ៖ សមាជិកនាវិក នៅលើនាវាផ្ទុកយន្ដហោះអាមេរិកជាច្រើនគ្រឿង រួមមាន USS Theodore Roosevelt and USS…
ប៉េតាំង ៖ សមាជិកនាវិក នៅលើនាវាផ្ទុកយន្ដហោះអាមេរិកជាច្រើនគ្រឿង រួមមាន USS Theodore Roosevelt and USS…
ប៉េតាំង ៖ សមាជិកនាវិក នៅលើនាវាផ្ទុកយន្ដហោះអាមេរិកជាច្រើនគ្រឿង រួមមាន USS Theodore Roosevelt and USS Ronald Reagan, និងនាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរ របស់បារាំង Charles de Gaulle បានតេស្តសាកល្បងរកឃើញ វិជ្ជមាន សម្រាប់វីរុស COVID-19 ។ ថ្មីៗនេះ នាវា USS Nimitz របស់អាមេរិក ក៏ត្រូវបានគេរាយការណ៍ថា រងការវាយប្រហារដោយសារវីរុសកូវីស -១៩ ផងដែរ (ស៊ីនហួរ) ។
សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែមេសានេះ បានរាយការណ៍ថា កងទ័ពជើងទឹកអាមេរិក បានជំទាស់នឹងការអះអាងនេះដោយនិយាយថា នេះការសាកល្បង(តេស្តបឋម) មិនមានលក្ខណៈពេញលេញនោះទេ ។
ដោយឡែក នាវាផ្ទុកយន្តហោះបារាំង CHARLES DE GAULLE កំពុងស្ថិតក្នុងមហាសមុទ្រអត្លង់ទិកនោះ បានសម្រេចវិលត្រឡប់មកបារាំងវិញមុនពេលកំណត់ ក្រោយពីរកឃើញអ្នកសង្ស័យឆ្លងវីរុស COVID-19 ប្រមាណជា៤០នាក់ ក្នុងនាវានេះនាំឲ្យមានការដាក់ពួកគេឲ្យស្ថិតនៅដាច់ដោយឡែក និងបញ្ជូនក្រុមគ្រូពេទ្យ១ក្រុមទៅកាន់នាវានេះ ។
ក្រសួងការពារប្រទេសបារាំងប្រកាសកាលពីថ្ងៃទី៨ មេសាថា បុគ្គលិកដែលរងការប៉ះពាល់ជាកម្មវត្ថុនៃការពិនិត្យសុខភាពដោយម៉ត់ចត់ ហើយពេលនេះពុំទាន់មានការព្រួយបារម្ភឡើយ ។ ចាប់តាំងពីពេលនេះទៅក្រុមអ្នកធ្វើតេស្តជាមួយមធ្យោបាយធ្វើតេស្តនឹងបញ្ជូនទៅកាន់នាវាផ្ទុកយន្តហោះនេះ ដើម្បីតាមរកអ្នកឆ្លងហើយទប់ការឆ្លងក្នុងនាវានោះ ។
អគ្គនាយកសុខាភិបាលបារាំងលោក JEROME SALOMON គូសបញ្ជាក់នាថ្ងៃទី១១ មេសាថា ការឆ្លងរាលដាលនៃវីរុសនេះ នៅបារាំង សរុបបានកើនឡើងដល់ 124,869 ករណីងហើយ និងមានអ្នកស្លាប់ 13,197 នាក់ ។
ចំណែកតួលេខនៅសហរដ្ឋអាមេរិកវិញ ថ្ងៃទី១១ មេសានេះ ចំនួនអ្នកឆ្លងវីរុសសរុបទូទាំងប្រទេស កើនឡើងដល់ 502,876 ករណី និងមានអ្នកស្លាប់ ដល់ទៅ 18,747 នាក់ ៕
ចែករំលែកព័តមាននេះ