ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​និយាយ​ថា ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ​មក​អូន កូន​និង​បង​រង់ចាំ​ទទួល

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​កម្ម​ការ​នី​ម្នាក់​បាន​បាត់​ខ្លួន ខណៈ​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ហើយ​ពេល​ចេញពី​ធ្វើការ​មិនឃើញ​ចេញ​មក​ជួប​ប្តី​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ប្តី​សង្ស័យ​ថា មាន​គេ​ល្បួង​ចាប់​ពង្រាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ប្រពន្ធ​គាត់​ឲ្យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​កូន និង​ប្តី​រង់ចាំ​ទទួល ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០…

ខេត្តស្វាយរៀង ៖ មាន​ករណី​កម្ម​ការ​នី​ម្នាក់​បាន​បាត់​ខ្លួន ខណៈ​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ហើយ​ពេល​ចេញពី​ធ្វើការ​មិនឃើញ​ចេញ​មក​ជួប​ប្តី​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ប្តី​សង្ស័យ​ថា មាន​គេ​ល្បួង​ចាប់​ពង្រាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ប្រពន្ធ​គាត់​ឲ្យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​កូន និង​ប្តី​រង់ចាំ​ទទួល ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ មេ​សា ២០២០​វេលា​ម៉ោង​៤ និង​២៥​នាទី​រសៀល មានឈ្មោះ កើត សា​វី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភួ​មិ​ថ្លុក​ព្រីង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​មក​ប្តឹង និង​រាយការណ៍​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពពែ​ត​ថា កូន​របស់​គាត់​ឈ្មោះ សុំ សា​មាន ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បាត់​ខ្លួន មិនដឹង​បាត់​ទៅ​ណា​បាត់​មួយ​យប់​១​ថ្ងៃ​ហើយ គឺ​បាត់​ពី​កន្លែង​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​នៅ​ក្រុង​បា​វិត ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា មុន​ពេល​បាត់​ខ្លួន គឺ​នៅ​ថ្ងៃ​ទី​៩ មេ​សា ២០២០ នៅ​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ប្តី​នាង​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ពី​នាក់​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ​ក្រុង​បា​វិត រហូត​ដល់​ល្ងាច​វេលា​ម៉ោង​០៤​រសៀល ពេល​កម្មករ​កម្ម​ការ​នី​ចេញពី​ធ្វើការ ប្តី​បាន​តេ​ទូរស័ព្ទ​ទៅ​រកប្រពន្ធ​ដើម្បី​មក​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ប៉ុន្តែ​តេ​ទូរស័ព្ទ​មិន​ចូល ហើយ​ប្តី​បាន​ដើរទៅ​រកប្រពន្ធ​កន្លែងធ្វើការ​នៅ​តែ​រក​មិនឃើញ ក៏​ជិះ​ម៉ូតូ​ទៅ​រកប្រពន្ធ​ក្រែង​ត្រឡប់​ទៅ​ផ្ទះ​មុន ពេល​ទៅ​ដល់​ផ្ទះ​ក៏​មិនឃើញ​រហូត​ដល់​ថ្ងៃ​ទី​១០ មេ​សា ២០២០ វេលា​ម៉ោង​៤​រសៀល នៅ​តែ​រក​មិនឃើញ​ទើប​ស្ត្រី​ជា​ម្តាយ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ជួយ​អន្តរាគមន៍​ស្វែងរក ។

បើ​តាម​បុរស​ជា​ប្តី​ឈ្មោះ ជេ​ត ស៊ី​ណា អាយុ​៣២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​គាត់​ចាប់តាំងពី​រៀប​ការ​មក​មានកូន​ប្រុស​ម្នាក់ អាយុ​១០​ឆ្នាំ​ជា​ចំណងដៃ​មិន​ដែល​ឈ្លោះប្រកែក​គ្នា ឬ​ល្អកកក និង​គ្នា​ទេ ។ នៅ​ថ្ងៃមុន​កើតហេតុ​ព្រឹក​ថ្ងៃ​ទី​៩ មេ​សា ប្តី​បាន​ឌុ​ប​ប្រពន្ធ​ឈ្មោះ សុំ សា​មាន ទៅ​ធ្វើការ​រោងចក្រ​ក្រុង​បា​វិត គឺ​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយ​គ្នា​ក៏​ប៉ុន្តែ​ផ្នែក​ខុស​គ្នា ហើយ​មុន​ចូល​ធ្វើការ គឺ​២​នាក់​ប្តី​ប្រពន្ធ​បាន​ចូល​បើក​ប្រាក់ខែ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ប្រាក់​៤២០​ដុល្លារ ប្រពន្ធ​គាត់​ក៏​ឲ្យ​ប្តី​១០​ដុល្លារ​សម្រាប់​ចាយ ហើយ​ក៏​ចូល​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន រហូត​ដល់​ម៉ោង​៤​រសៀល ពេល​ចេញពី​ធ្វើការ ស្រាប់តែ​មិនឃើញ​ចេញ​មក​វិញ​ក៏​ទូរស័ព្ទ​រក តែ​ខ​ល​មិន​ចូល គិត​ថា​ទំនងជា​ប្រពន្ធ​អស់​ថ្ម​ទូរស័ព្ទ​ទើប​ខ​ល​មិន​ចូល ក៏​ដើរ​រក​កន្លែងធ្វើការ​ក៏​មិនឃើញ ទើប​ល្ងាច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ក្រែង​ប្រពន្ធ​បាត់​មិនឃើញ​ប្តី​ត្រឡប់​ទៅ​ផ្ទះ​មុន ពេល​ទៅ​ដល់​ផ្ទះ​មិនឃើញ​ក៏​ព្យាយាម​ដើរ​រក តែ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ភ្លាម​ទេ លុះ​បាត់​គ្រប់​២៤​ម៉ោង​ទើប​ម្តាយក្មេក​ទៅ​ប្តឹង ។

ប្រភព​បន្ត​ទៀត​ថា ប្រពន្ធ​គាត់​មាន​ប្រាក់​ជាប់​ខ្លួន​ចំនួន​៤១០​ដុល្លារ ខ្សែ​ក​ផ្លា​ក​ទី​ន​១​ខ្សែ ទម្ងន់​២​ជី កងដៃ​ផ្លា​ក​ទី​២​វង់ ទម្ងន់​៣​ជី និង​ចិញ្ចៀនមាស​៣​ជី ។ ដោយនៅ​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១០ មេ​សា​នេះ ប្រពន្ធ​របស់​គាត់​បាន​និយាយ​តាម​ឆាត​ទូរស័ព្ទ ប្រាប់​ថា នាង​បាន​មក​ដល់​ខេត្តសៀមរាប គឺ​នៅ​ជិត​សៀមរាប ហើយ​ពេល​នេះ​ត្រូវ​គេ​ឃាត់​ក៏​បាត់​ការ​ទាក់ទង ។

ក្រោយមក​បាន​សរសេរ​តាម​ឆាត​ប្រាប់​ទៀត​ថា​គាត់ (​សុំ​សា​មាន​) ទៅ​ឆ្ងាយ​ហើយ កុំ​រក​គាត់​អី ក៏​ប៉ុន្តែ​សង្ស័យ​ថា ការ​សរស​រលើ​ឆាត​នេះ មិនមែន​ជា​ប្រពន្ធ​គាត់​ជា​អ្នក​សរសេរ សង្ស័យ​មាន​គេ​សរសេរ​ក្នុង​ឆាត​នេះ ហើយ​ក៏​សង្ស័យ​ថា ជា​អ្នក​ប​បួង ឬ​ចាប់​ពង្រាត់​ប្រពន្ធ​របស់​គាត់​ទៅ បន្ទាប់​មក​ទៀត​គាត់​ឆាត​បន្ត និង​ទូរស័ព្ទ​លែង​ចូល និង​បាត់​ការ​ទាក់ទង​រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​នេះ មិន​ទាន់​បាន​ទទួល​ដំណឹង​នៅឡើយ​ទេ ។

បើ​សមត្ថកិច្ច ឬ​មហាជន​ណា​បានឃើញ​ភិនភាគ​ដូច​រូបថត​នេះ សូម​ប្តឹង​សមត្ថកិច្ច និង​ផ្តល់​ព័ត៌មាន​ផង​ប្តី និង​កូន​រង់ចាំ​មើលផ្លូវ និង​ចាំ​ទទួល សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ​០៩៧៤៩៩៨២៤៣​ជេ​ត​ស៊ី​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ