ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​ស្រី​ខារ៉ាអូខេ​នៅ​បដិសេធ​ទៀត​ឃាត់​​អ្នក​ផឹក​៨ និង​នារី​២​ក្នុង​​ហាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ​ទំនង​អត់ឃ្លាន​ណាស់ បាន​បើក​លួចលាក់ ត្រូវ​បាន​ប្រជា ពល រដ្ឋ​ប្តឹង​ទៅ​សមត្ថកិច្ច​ចុះអន្តរាគមន៍ ឃាត់ខ្លួន​បុរស​ស្ត្រី​១០​នាក់​យក​ទៅ​បំភ្លឺ​សួរនាំ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ​ទំនង​អត់ឃ្លាន​ណាស់ បាន​បើក​លួចលាក់ ត្រូវ​បាន​ប្រជា ពល រដ្ឋ​ប្តឹង​ទៅ​សមត្ថកិច្ច​ចុះអន្តរាគមន៍ ឃាត់ខ្លួន​បុរស​ស្ត្រី​១០​នាក់​យក​ទៅ​បំភ្លឺ​សួរនាំ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ សំណាង សីហា KTV ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យបានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​ល្បាត​របស់​ពួក​គាត់​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន គឺ​ដើរ​មើល​ប្រជាពលរដ្ឋ​ផឹកស៊ី​តាម​បណ្តា​ភូមិ​នានានៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​បន្ទាប់​មក​ ក៏​មាន​យុវជន​២​នាក់ បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា នៅ​ទីតាំង​ខាងលើ​មាន​ខារ៉ាអូខេ​មួយ​កន្លែង​មិន​ទាន់​បិទ គឺ​លួច​បើក ។

ពេល​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​បាន​សាកសួរ​បញ្ជាក់​ពី​យុវជន​ទាំង​២​នាក់​ខាងលើ បាន​និយាយ​ប្រាប់​ថា មុន​នេះ​បន្តិច ​មាន​មិត្តភក្ដិ​មួយ​ចំនួន បាន​នាំ​ពួក​គាត់​ចូល​ខារ៉ាអូខេ​ខាងលើ​ម្តង​រួច​មក​ហើយ ដោយ​នាំ​គ្នា​ផឹក ស៊ី​ច្រៀង​បាន​បន្តិច ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់ ទើប​ពួក​គាត់​ដាច់​ចិត្ត​ចេញ​មក​លួច​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ និង​ទាក់ទង​ទៅ​កំលាំង​នគរបាល​ប៉ុស្តិ៍ ដើម្បី​សហការ​គ្នា​ភ្លាម​ៗ​ផង​ដែរ ដោយ​ចុះ​ទៅ​ទីតាំង​ខារ៉ាអូខេ​ខាងលើ ឃើញ​គេ​បិទ​ភ្លើង​នៅ​ខាង​មុខ តែ​ខាងក្នុង​ភ្លើងពណ៌​មានការ​ផឹកស៊ី​២​កន្លែង នៅ​ខ្យូ​ស​មួយ​កន្លែង និង​ក្នុង​បន្ទប់​ខារ៉ាអូខេ​លេខ​៩៩៩៩​ផឹកស៊ី ស្រី​ញី​អូន​បង ស្ទាបអង្អែល​មួយ​កន្លែង ដោយ​មាន​ស្រា​បៀរ​ទាំង​ជុង​ផង​ដែរ ។

បើ​តាម​ស្ត្រី​ម្នាក់​ជា​មេការ​ខារ៉ាអូខេ​ខាងលើ ទោះ​សមត្ថកិច្ច​ឃើញជាក់ស្ដែង​យ៉ាងណា នារី​មេការ​ហាង​ខាង លើ​បាន​បដិសេធន៍ និង​អះអាង​ថា ទីតាំង​ខាងលើ​អត់​មាន​បើក​ទេ សូ​ម្បី​នារី​ខារ៉ាអូខេ​ក៏​អត់​មាន​ដែរ គឺ​មាន​តែ​២​នាក់​ទេ ចំណែក​ពួក​ប្រុស​ៗ​វិញ គឺជា​បងប្អូន​ថៅកែ​មក​ផឹកស៊ី​តែ​ប៉ុណ្ណោះ ។ ផ្ទុយ​ពី​ការ​អះអាង​របស់​ស្ត្រី​មេការ សមត្ថកិច្ច​បាន​រក​ឃើញ​នារី​នៅ​ក្នុង​ហាង​ខាងលើ​ចំនួន​៥​នាក់ បុរស​ៗ​ចំនួន​៨​នាក់ នៅ​ទីតាំង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​បុរស​ៗ​ដែល​មក​ផឹកស៊ី​ក្នុង​ហាង​ចំនួន​៨​នាក់ នារី​ចំនួន​២​នាក់ សរុប​ទាំងអស់​ចំនួន​១០​នាក់ យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ម្នាក់​ៗ​និយាយ​ត្រង់​គ្រប់​គ្នា​គឺ​លួច​បើក​មែន ៕

អត្ថបទសរសេរ ដោយ