ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន​រក​ឃើញ​អ្នក​ឈឺ​ថ្មី​៤៦​ករណី​បន្ថែម ​

4 ឆ្នាំ មុន

ចិន ​៖ អាជ្ញាធរ​សុខាភិបាល​ចិន​ បាន​និយាយ​នៅ​ថ្ងៃ​ទី​១១ មេសា ថា ខ្លួន​បាន​ទទួល​របាយការណ៍​ចំនួន៤៦​ករណី ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ មាន​ជំងឺ​កូ​វី​ដ​១៩នៅ​ចិនដីគោក កាលពី​ថ្ងៃ​សុក្រ…

ចិន ​៖ អាជ្ញាធរ​សុខាភិបាល​ចិន​ បាន​និយាយ​នៅ​ថ្ងៃ​ទី​១១ មេសា ថា ខ្លួន​បាន​ទទួល​របាយការណ៍​ចំនួន៤៦​ករណី ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ មាន​ជំងឺ​កូ​វី​ដ​១៩នៅ​ចិនដីគោក កាលពី​ថ្ងៃ​សុក្រ ដែល​ក្នុង​នោះ៤២​ករណី​ជា​ករណី​នាំ​មកពី​ក្រៅ ​។

This photo taken on January 25, 2020 shows staff members wearing protective clothing disinfecting a residential area in Ruichang, part of Jiujiang in China’s central Jiangxi province next to Hubei province, following the virus outbreak in Hubei’s city of Wuhan. – China on January 27 extended its biggest national holiday to buy time in the fight against the viral epidemic, as the death toll spiked to 81 despite unprecedented quarantine measures and travel lockdowns. (Photo by STR / AFP) / China OUT (Photo by STR/AFP via Getty Images)

គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​ថា មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន៤​ករណី​នៅ​ក្នុង​ប្រទេស​ក្វា​ង​ទុង និង​មួយទៀត​នៅ​ហៃ​ឡុ​ង​ជាំ​ង​ ។ ការ​ស្លាប់​ចំនួន៣​នាក់ នៅ​ហ៊ូ​ប៉ី និង​ករណី​សង្ស័យ​ថ្មី​ចំនួន៨​ករណី ដែល​បាន​នាំ​ចូល​ទាំងអស់ ​ត្រូវ​បាន​គេ​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ​ដី​គោក​។

យោង​តាម​គណៈកម្មការ​នេះ មនុស្ស៧០​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់​ពី​បានជា​សះ​ស្បើយ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​ករណី​ធ្ងន់ធ្ងរ​បាន​ថយ​ចុះ​ដល់​ទៅ១៤១​នាក់​ ។ គិត​ត្រឹម​ថ្ងៃ​សុក្រ ចិន​ដីគោក​បាន​រាយការណ៍​ថា មាន​ករណី​នាំ​ចូល​សរុប​ចំនួន១១៨៣​ករណី ​។ គណៈកម្មាធិការ​បាន​និយាយ​ថា​ក្នុង​ចំណោម​ករណី​ទាំងអស់៤៤៩​នាក់ ​ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ បន្ទាប់​ពី​បានជា​សះស្បើយ​ហើយ ៧៣៤​នាក់​ កំពុង​ទទួល​ការ​ព្យាបាល​ដោយ​មាន៣៧​នាក់​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ករណី​ដែល​បាន​បញ្ជាក់​ជា​រួមនៅ​លើ​ដីគោក​បាន​ឈាន​ដល់៨១៩៥៣​នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​ក្នុង​នោះ​មាន​អ្នកជំងឺ ១០៨៩​នាក់ ដែល​កំពុង​ត្រូវ​បាន​ព្យាបាល​នៅឡើយ៧៧៥២៥​នាក់ ដែល​ត្រូវ​បាន​រំសាយ​ចេញ បន្ទាប់​ពី​បានជា​សះស្បើយ ហើយ​មនុស្ស​ចំនួន៣៣៣៩​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕

This photo taken on February 10, 2020 shows people wearing protective masks shopping at a super market in Shenyang in China’s northeastern Liaoning province. – The death toll from a new coronavirus outbreak surged past 1,000 on February 11 as the World Health Organization warned infected people who have not travelled to China could be the spark for a “bigger fire”. (Photo by STR / AFP) / China OUT (Photo by STR/AFP via Getty Images)

អត្ថបទសរសេរ ដោយ