ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​កំពុង​ពិចារណា​បញ្ឈប់​ការ​ទទួល​ទាន​សាច់​​​ឆ្កែ

4 ឆ្នាំ មុន

ចិន ​៖ ប្រទេស​ចិន​បាន​ដក​សត្វ​ឆ្កែ​ចេញពី​បញ្ជី​ព្រាង​នៃ​សត្វ​ចិញ្ចឹម​យក​សាច់ ដោយ​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​អរិយធម៌​មនុស្ស និងកង្វល់​សាធារណៈ ​និង​ការ​ការពារ​សត្វ​ ។ ទោះបីជា​សាច់​ឆ្កែ​ នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ប្រជាជន​ចិន​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​ជាក់លាក់​ក៏​ដោយ…

ចិន ​៖ ប្រទេស​ចិន​បាន​ដក​សត្វ​ឆ្កែ​ចេញពី​បញ្ជី​ព្រាង​នៃ​សត្វ​ចិញ្ចឹម​យក​សាច់ ដោយ​លើក​ឡើង​ពី​វឌ្ឍនភាព
​នៃ​អរិយធម៌​មនុស្ស និងកង្វល់​សាធារណៈ ​និង​ការ​ការពារ​សត្វ​ ។ ទោះបីជា​សាច់​ឆ្កែ​ នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ប្រជាជន​ចិន​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​ជាក់លាក់​ក៏​ដោយ ក្រសួងកសិកម្ម​និង​កិច្ចការ​ជនបទ​
បាន​និយាយ​​ថា សត្វ​ឆ្កែ​ត្រូវ​បាន​ដក​ចេញពី​ក្រុម​សត្វ​ចិញ្ចឹម​យក​សាច់ មក​ធ្វើ​ជា​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ​ជាមួយនឹង​មនុស្ស​វិញ​។

យោង​តាម​សារព័ត៌មាន Humane Society International ដែល​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ ដែល​មាន​សត្វ​ឆ្កែ​និង​ឆ្មា​ជាង៩០,៤៩លាន​ក្បាល ត្រូវ​បាន​រក្សា​ទុកជា​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​ចិន បើ​ប្រៀបធៀប​ទៅ​នឹង​សត្វ​ឆ្កែ​ប្រមាណ ១០​លាន​ក្បាល ដែល​ត្រូវ​បាន​សម្លាប់​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ជំនួញ​សាច់​។

បញ្ជី​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ បាន​លើក​ឡើង​អំពី​ប្រភេទ​សត្វ​ជាង​៣១​ប្រភេទ ដែល​ក្នុង​នោះ​ មាន​ដូច​ជា ជ្រូក គោ មាន់ ទន្សាយ អូដ្ឋ រមាំង និងអូ​ទ្រី​ស ថា​ ជា​សត្វ​ចិញ្ចឹម​ដែល​អាចយ​កមក​ទទួល​ទាន ឬ យក​រោម​មក​ប្រើប្រាស់​បាន​។ ច្បាប់​នេះ​បាន​ទុក​ពេល​ឱ្យ​សាធារណជន​មានការ​បញ្ចេញ​យោបល់​ដល់​ថ្ងៃ​ទី​៨ ខែឧសភា​។

បទ​ប្បញ្ញត្តិ​ថ្មី​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​កាន់តែ​ទូលំទូលាយ​ទៅ​លើ​ការ​ប្រើ​ប្រាស់​សត្វព្រៃ បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីផ្សារ​អាហារ​សមុទ្រ​នៅ​ទីក្រុង Wuhan ភាគ​កណ្តាល​ប្រទេស​ចិន ដែល​មានការ​ជួញដូរ​សត្វព្រៃ សត្វ​ប្រចៀវ និង​ពស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​កណ្តាល​បាន​ហាមឃាត់​រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​បរិភោគ​សត្វព្រៃ ដែល​មិនមែន​ជា​សត្វ​នៅ​ក្នុង​ទឹក​ កាលពី​ចុងខែ​កុម្ភៈ ​។ ទីក្រុង Shenzhen បាន​ក្លាយទៅជា​ក្រុង​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ចេញ​ច្បាប់​ហាម​មិន​ឱ្យ​ទទួលទាន​សត្វ​ឆ្កែ និងឆ្មា កាលពី​ដើមខែ​នេះ​ ៕

អត្ថបទសរសេរ ដោយ