កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឈាន​ដល់​ដំណាក់កាល​ចរចា​ជុំ​ទី២ ទោះ​កូ​វី​ដ​-១៩ បន្ត​រាតត្បាត


រាជធានី​ភ្នំពេញ ៖ ទោះបីជា​ជំងឺ​រលាក​សួត​ប្រភេទ ឬ​ហៅ​ថា កូ​វី​ដ​-១៩ កំពុង​វាយ​លុយ ពិភពលោក​រួម​ទាំង​ចិន និង​កម្ពុជា​ផង​នោះ ប្រទេស​ទាំង​ពីរ​នេះ​នៅ​តែ​បន្ត​ការ​ចរចា​កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​ដដែល ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ អាច​ដំណើរការ​នៅ ពេល​ឆាប់​ៗ​ខាង​មុខ ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា​ជាក់ស្ដែង​បច្ចុប្បន្ន​កិច្ច​ព្រម ព្រៀង​នេះ បាន​ឈាន​ដល់​ដំណាក់កាល​ចរចា​ជុំ​ទី ២ ហើយ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ការ​ចរចា​ជុំ​ទី ២ លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន បាន​បញ្ចប់​ទាំងស្រុង ដែល​ធ្វើ​ឡើង តាម​រយៈ​វី​ដេ​អូ​អន​ឡាញ ដោយ​មាន​ភាគី​តំណាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ចិន ។ កិច្ច ចរចា​ជុំ​ទី ២ នេះ​ជា​ការ​ចរចា​បន្ត​ពី​ជុំ​ទី ១ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២០ និង ២១ ខែមករា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដើម្បី​ពិនិត្យ​វឌ្ឍនភាព ការងារ​តាម​ក្រុមការងារ​តូច​ៗ និង​ដោះស្រាយ​បញ្ហា​សេសសល់​មួយ​ចំនួន ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ការ​ចរចា​កិច្ចព្រមព្រៀង​ពា ណិ​ជ្ជ​កម្ម​សេរី ទ្វេរ​ភាគី​កម្ពុជា ចិន​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម និង​ជា​អាណត្តិ​ដែល​ផ្ដល់​ឱ្យ ដោយ​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ជំនួប​កាលពី​ខែមករា ឆ្នាំ​មុន នៅ​ទីក្រុង ប៉េ​កាំ​ង ក្នុង​គោលដៅ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ​សេវា និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ កាន់តែ​ស៊ីជម្រៅ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​កិច្ចចរចា​ជុំ​ទី ២ ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវ លទ្ធផល​ដោយ​ក្រុមការងារ​ចរចា​ទាំង​ក្រុម ទទួល​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​យោបល់ និង ចរចា​យ៉ាង​សកម្ម តាម​មធ្យោបាយ​អន​ឡាញ​ទោះបី​ប្រទេស​ទាំង​ពីរ​កំពុង​មមាញឹក​ក្នុង​ការ អនុវត្ត​វិធានការ​ការពារ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​-១៩ ក៏​ដោយ ។ ក្រុមការងារ​ចរចា​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ជំពូក​មួយ​ចំនួន​នៅ​ក្នុង​ជុំ​ចរចា​ទី ២ នេះ ដូច​ជា​ជំពូក​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស កិច្ច​សហប្រតិបត្តិការ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ និង​ពាណិជ្ជកម្ម​តាម ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

ក្នុង​នោះ​ដែរ ក្រុមការងារ​បាន​ចរចា និង​ឯកភាព​ជា​គោលការណ៍​លើ បញ្ហា​នានា ដែល​មិន​ទាន់​បាន​ដោះស្រាយ​មួយ​ចំនួន ព្រមទាំង​បាន​កំណត់​គោ​ការណ៍ និង ដាក់​ទិស​ដៅ​ឱ្យ​ក្រុមការងារ​តូច​ៗ​ទាំង ១០ យក​ទៅ​ពិភាក្សា​បន្ត ហើយ​រាយការណ៍​ឱ្យ ប្រធាន​ក្រុម​ចរចា​មិន​ឱ្យ​លើស​ពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ ២០២០ ដើម្បី​ឱ្យ​ប្រធាន​ក្រុម ចរចា​នៃ​ភាគី​នីមួយ​ៗ យក​ទៅ​ពិភាក្សា​ផ្ទៃក្នុង​រៀង​ៗ​ខ្លួន សំដៅ​ឈាន​ដល់​ការ​ឯកភាព​គ្នា ទាំង ស្រុង និង​បញ្ចប់​ការ​ចរចា​កិច្ច​ព្រមទាំង​ព្រៀង​នេះ នៅ​ខែមិថុនា ឆ្នាំ ២០២០ ខាង​មុខ ។

សូម​រំឭក​ថា មន្ត្រី​នាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ពា​ណិ ជ្ជ​កម្ម​សេរី រវាង​កម្ពុជា ចិន​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ភាគី​កម្ពុជា ដោយ​កម្ពុជា អាច​នាំ ចេញ​នូវ​ផលិតផល​ជា​ច្រើន​ទៀត តាម​ការ​ចរចា​ជាមួយ​ភាគី​ចិន ជា​ពិសេស​ផលិតផល កសិផល ខណៈ​បច្ចុប្បន្ន​នេះ​កម្ពុជា បាន​នាំ​តែ​ផលិតផល​បួន​មុខ​ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ​ចិន រួម​មាន​៖ អង្ករ​, ចេកអំបូង​លឿង​, ដំឡូង​មី និង​គ្រាប់ស្វាយចន្ទី ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ក៏​បាន​លើក​ឡើង​ផង ដែរ​ថា ចិន គឺជា​ទីផ្សារ​ធំ​សម្រាប់​ផលិតផល​កម្ពុជា ជា​ពិសេស​ផលិតផល​កសិកម្ម ហើយ ចិន ក៏​អាច​មក​វិនិយោគ​វិស័យ​កសិកម្ម​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក៏​ដូច​ជាទី​ផ្សារ​ប្រ ទេស​ទៀត ក្នុង​និង​ក្រៅ​តំបន់​ផង​ដែរ ព្រោះ​វិស័យ​នេះ​នៅ​មាន​វិសាលភាព​ធំ​ទូលាយ សម្រាប់​ទទួល​ការ​វិនិយោគ​ពី​វិនិយោគិន​គ្រប់​ទិស​ទី ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ