នៅកូរ៉េខាងត្បូង មានអ្នកលាប់ជំងឺកូវីដ១៩ឡើងវិញ ដល់ទៅ ៩១នាក់
សេអ៊ូល ៖ មន្ត្រីកូរ៉េខាងត្បូង នៅល្ងាចថ្ងៃសុក្រទី១០ មេសានេះ បានរាយការណ៍ថា អ្នកជំងឺ៩១នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ កាលពីដើមសប្តាហ៍នេះ បានធ្វើតេស្ត…
សេអ៊ូល ៖ មន្ត្រីកូរ៉េខាងត្បូង នៅល្ងាចថ្ងៃសុក្រទី១០ មេសានេះ បានរាយការណ៍ថា អ្នកជំងឺ៩១នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ កាលពីដើមសប្តាហ៍នេះ បានធ្វើតេស្ត…
សេអ៊ូល ៖ មន្ត្រីកូរ៉េខាងត្បូង នៅល្ងាចថ្ងៃសុក្រទី១០ មេសានេះ បានរាយការណ៍ថា អ្នកជំងឺ៩១នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ កាលពីដើមសប្តាហ៍នេះ បានធ្វើតេស្ត វិជ្ជមាន ចំពោះវីរុសនេះម្តងទៀត នេះបើតាមទីភ្នាក់ងារព័ទ៌មាន រ៉យទ័រ ។
លោក Jeong Eun-kyeong នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺកូរ៉េខាងត្បូង (KCDC) បានប្រាប់យ៉ាងខ្លីថា «វីរុសនេះអាចធ្វើសកម្មភាព ឡើងវិញ ជាជាងអ្នកជំងឺដែលជាទាំងនេះ បានឆ្លងមេរោគកូវីដ១៩ ជាថ្មី» ។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា គេនៅមិនទាន់ច្បាស់ទេថា តើមានអ្វីនៅពីក្រោយរឿងនេះ ដោយមានការស៊ើបអង្កេតជំងឺរាតត្បាតកំពុងដំណើរការ ។
ក្រុមមន្ត្រីសុខាភិបាលបានប្រញាប់ប្រញាល់ប្រមូលអ្នកដែលលាប់ជំងឺ ភាគច្រើននៅក្នុងទីក្រុង Daegu និងពិនិត្យអ្នកពាក់ព័ន្ធផ្ទាល់អ្នកទាំង៩១នាក់នោះ ហើយយកមកព្យាបាលឡើងវិញ ។
តួលេខរបស់កូរ៉េខាងត្បូង បានកើនឡើងវិញ ចំនួនអ្នកឆ្លង ៥១ករណី កាលពីថ្ងៃចន្ទ ថ្ងៃនេះកើន ៤០នាក់ផ្សេងទៀត ដែលលាប់ជំងឺឡើងវិញ ។
ទូទាំងប្រទេសកូរ៉េខាងត្បូង មានអ្នកជាសះស្បើយសរុបចំនួន ៧,១១៧នាក់ និងអ្នកឆ្លងវីរុសនេះ សរុប១០,៤៥០ករណី ហើយមានអ្នកស្លាប់២០៨ នាក់ផងដែរ គិតត្រឹមថ្ងៃទី១០ មេសា។
លោក Kim Woo-joo សាស្ត្រាចារ្យជំងឺឆ្លង នៃមន្ទីរពេទ្យសាកលវិទ្យាល័យហ្គូរូ បាននិយាយថា “ចំនួន៩១នាក់នេះ នឹងកើនឡើង នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។
Kim Woo-joo បានលើកឡើងពីលទ្ធភាពដែលថា អ្នកជំងឺទំនងជាបានធូរស្បើយ វីរុសនេះអាចសំងំក្នុងកម្រិតដែលមិនអាចរកឃើញ នៅក្នុងកោសិកាមនុស្ស ហើយទំនងជាមិនឆ្លងទេ បន្ទាប់មកវីរុសអាចធ្វើសកម្មឡើងវិញ ។
លោកគីម បាននិយាយផងដែរថា អ្នកជំងឺដែលជាសះស្បើយនេះ ភាគរយតិចណាស់ ដែលឆ្លងមេរោគកូវីដ១៩ ជាថ្មីម្តងទៀត ។
អ្នកជំនាញផ្សេងទៀត ក៏បាននិយាយថា លទ្ធផលនៃការធ្វើតេស្ត មិនត្រឹមត្រូវ ក៏អាចមានកំហុសដែរ ធម្មតាអាចផ្តល់លទ្ធផលខុស ពី២០ ទៅ ៣០ភាគរយ ៕
ចែករំលែកព័តមាននេះ